01/12/2017 09:26 GMT+7 Email Print Like 0

វៀតណាមនាំចេញហួសកំរិតចំនួន ២ ពាន់ ៨ រយលានដុល្លារអាមេរិកក្នុងរយៈពេល ១១ ខែកន្លងទៅ


វៀតណាមនាំចេញហួសកំរិតចំនួន
២ ពាន់ ៨ រយលានដុល្លារអាមេរិកក្នុងរយៈពេល ១១ ខែកន្លងទៅ

អគ្គនាយកដ្ឋានស្ថិតិវៀតណាមបានឲ្យដឹងថា តម្លៃប្រាក់ទំនិញនាំចេញនា ខែវិច្ឆិកា ឆ្នាំ២០១៧ របស់វៀតណាមទទួលបាន ១៩ ពាន់លានដុល្លារអាមេរិក។ ជាទូទៅ ក្នុងរយៈពេល ១១ ខែកន្លងទៅនោះតម្លៃប្រាក់ទំនិញនាំចេញទទួលបាន ១៩៣ ពាន់ ៨ រយលានដុល្លារអាមេរិក កើន ជាង ២១ % បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។
ទន្ទឹមនឹងនោះ តម្លៃប្រាក់ទំនិញនាំចូលនាខែវិច្ឆិកាទទួលបាន ១៩ ពាន់លានដុល្លារអាមេរិក។ ជាទូទៅ ក្នុងរយពេល ១១ ខែកន្លងទៅ តម្លៃប្រាក់ទំនិញនាំចូលទទួលបាន ១៩១ ពាន់លានដុល្លារអាមេរិក កើន ២១% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ជញ្ជីងពាណិជ្ជកម្មទំនិញក្នុងរយៈពេល ១១ ខែគឺនាំចេញហួសកំរិត ២០០ លានដុល្លារអាមេរិក។ ជាទូទៅក្នុងរយៈពេល ១១ ខែកន្លងទៅ ទូទាំងប្រទេសនាំចេញហួសកំរិតចំនួន ២ ពាន់ ៨ រយលានដុល្លារអាមេរិក។

តម្លៃប្រាក់នាំចេញមុខទំនិញសំខាន់ៗបន្តកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ស្ដីពីទីផ្សារទំនិញនាំចេញក្នុងរយៈពេល ១១ ខែកន្លងទៅនោះ អាមេរិកគឺជាទីផ្សារនាំមុខគេ បន្ទាប់មកគឺសហភាពអឺរ៉ុប ចិន​ ទីផ្សាអាស៊ាន ជប៉ុន និងកូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ