29/05/2016 08:55 GMT+7 Email Print Like 0

វៀតណាមធ្វើជាម្ចាស់មហោស្រពកុមារអាស៊ាន២០១៦ជាលើកដំបូង

ក្នុងឱកាសរំលឹក​ទិវាកុមារអន្តរជាតិថ្ងៃទី១ ខែមិថុនា និង​សំដៅ​រឹត បន្តឹង​ចំណង​សាមគ្គី​មិត្តភាព​រវាង​កុមារ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន មហោ​ស្រព​កុមារ​អាស៊ាន បានប្រព្រឹត្តទៅក្នុងថ្ងៃទី២៨ ខែឧសភាដល់​ថ្ងៃទី២ខែមិថុនា។ នេះជា​លើក ដំបូង​ដែលមហោស្រពកុមារអាស៊ាន បានរៀបចំឡើងដោយវៀតណាមកាន់​តួនាទី ជាប្រទេសម្ចាស់កម្មវិធី។ ក្នុង​ឱកាសនេះ​ដែរ កុមារមកពីថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ឡាវ​និង​ប្រទេស​វៀត​ណាម នឹង​ចូលរួម​សកម្មភាព​ជាច្រើន ដូច​ជាចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោក​ប្រធានហូជីមិញ ទស្សនាបឹង Hoan Kiem វត្ត​ Ngoc Son ឬ​ទៅទស្សនារបាំតុក្កតាទឹក​ជាដើម។ ចំណុចគួរឲ្យកត់​សម្គាល់គឺ នៅ​ Gala សិល្បៈកុមារអាស៊ាន នាយប់ថ្ងៃទី១ខែមិថុនា។ លើសពីនេះ​ទៅទៀត Clip Video មួយដោយមានការ ចូលរួមរបស់កុមារ៧ប្រទេសនេះ នឹងជួយផ្ញើរ​សារ ច្បាស់​លាស់ អំពីដំបូលអាស៊ានរួម ៖ ទស្សនវិស័យមួយ អត្តសញ្ញាណវប្បធម៌មួយ និង​សហគម​ន៍មួយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ