10/08/2016 10:46 GMT+7 Email Print Like 0

វៀតណាមធ្វើជាម្ចាស់ពិធីរំលឹកទិវាអាស៊ាននៅអាហ្សង់ទីន


វៀតណាមធ្វើជាម្ចាស់ពិធីរំលឹក ខួបលើកទី៤៩នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធា នី Buenos Airea

ស្ថានទួតវៀតណាមប្រចាំនៅអាហ្សង់ទីនបានធ្វើជាម្ចាស់ពិធីរំលឹកខួបលើកទី៤៩នៃទិវាបង្កើតសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានី Buenos Airea នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមរបស់ភ្ញៀវអញ្ជើញជាង ៣០០ នាក់ជាតំណាងរដ្ឋាភិបាល រដ្ឋសភាអាហ្សង់ទីននិងតំណាងអង្គទូតនានា។ តាងនាមបណ្តាឯកអគ្គរដ្ឋទូតអាស៊ាន ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Dinh Thao បានថ្លែងមតិសង្កត់ធ្ងន់នូវការបង្កើត​សហគមន៍​សេដ្ឋកិច្ចអាស៊ានពីដើមឆ្នាំមក។​ លោក Nguyen Dinh Thao បានអះអាងគោលនយោបាយរបស់ ​អាស៊ាន​គឺបើកទូលាយទំនាក់ទំនងជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីសន្តិភាព ស្ថិរភាព និងសម្បូររុងរឿងក្នុង​តំ​​បន់និងលើពិភពលោក។ អាស៊ានជានិច្ចកាលមានបំណងជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាមារិក​ខាងត្បូងជាពិសេសគឺអាហ្សង់ទីន ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ