15/06/2016 10:12 GMT+7 Email Print Like 0

វៀតណាមធានាល្អរាល់សិទ្ធិជាសារវ័ន្តរបស់ប្រជាពលរដ្ឋ


អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ថ្លែងមតិនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានដឹកនាំគណៈ​ប្រតិភូ​វៀតណាមចូលរួមកិច្ចប្រជុំលើកទី ៣២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប នៅក្រុងហ្សឺណែវប្រទេសស្វីស។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកស្រី Dang Thi Ngoc Thinh បានស្នើរឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សផ្តោតការយកចិត្តទុកដាក់សម្រាប់ការងារអនុវត្តរបៀបវារៈ២០៣០ស្តីពីការអភិវឌ្ឍន៍និរន្តរភាពនិងបញ្ហាផលប៉ះពាល់នៃបម្រែបម្រួល​អាកាសធាតុទៅលើសិទ្ធិ មនុស្ស។ លោកស្រីអនុប្រធានរដ្ឋក៏បានលើកឡើងនូវសភាពការរាំងស្ងួត ការជ្រាប​ចូលនៃទឹកប្រៃដោយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនៅបណ្តាខេត្តភាគកណ្តាលតំបន់ Tay Nguyen និងវាលសណ្ត ទន្លៃ Cuu Long របស់វៀតណាមផងដែរ។ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងក្នុងការធានាសិទ្ធិរបស់ប្រជាពលរដ្ឋវៀតណាមទាំង អស់ ព្រមទាំងនឹងរួមចំណែកសកម្មចូលក្នុងការធានាសិទ្ធិមនុស្សនៅទូទាំង ពិភពលោក។

នាពេលរសៀលថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong។ នៅទីនេះ អគ្គលេខាធិការ IPU បានទទួលយករាល់ការចែករំលែករបស់វៀតណាមអំពីបញ្ហាសមុទ្រខាងកើត និងសំណើររបស់វៀតណាមអំពីការ គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ 

លោករូបនេះបានសង្កត់ធ្ងន់ថា នឹងជម្រុញ IPU អនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនរួមចំណែកចូលក្នុងការរក្សាសន្តិភាពនិងការរស់នៅដោយរាប់អានគ្នារបស់ប្រទេសទាំងអស់លើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ