22/01/2015 14:00 GMT+7 Email Print Like 0

វៀតណាមធានារៀបចំដ៏ជោគជ័យ IPU 132


វៀតណាមធានារៀបចំដ៏ជោគជ័យ IPU 132 (VOV)

ប្រព្រឹត្ត​ទៅក្នុងរយៈពេល​៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៩ដល់២១​ខែមករាឆ្នាំ២០១៥ សម័យ​​ប្រជុំលើកទី​៣៤នៃគណៈ​កម្មា​ធិការ​​អចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម​បានសំរេច​កម្មវិធី​ធ្វើការ។ ក្នុងសម័យ​ប្រជុំលើក​នេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​​លៃទុកពេល​វេលាភាគ​ច្រើនសំរាប់​ការងារកសាង​ច្បាប់ដោយ​ការផ្ដល់​មតិអំពី​បញ្ហាធំៗ​នៃ​គំ​រោង​ច្បាប់កាតព្វកិច្ច​យោធា​ (វិសោធនកម្ម) ច្បាប់​សកម្ម​ភាព​ឃ្លាំមើល​របស់​រដ្ឋសភា​និងក្រុម​ប្រឹក្សា​ប្រ​ជា​ជន​​ជា​ដើម។

មុនពេល​បិទបញ្ចប់ នាព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០១៥ បណ្ដាស​មាជិកគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបាន​ផ្ដល់​មតិ​​អំពីការ​ត្រៀមរៀប​ចំឲ្យមហា​សន្និបាតអន្ត​រសភាពិ​ភពលោក​លើកទី​១៣២(IPU 132)ដែល​នឹងប្រព្រឹត្ត​ទៅ​នៅទី​ក្រុង​ហាណូយ​​នាខែមិនា​ខាងមុខ​។ រាយការណ៍នៅ​សម័យប្រ​ជុំនេះ លោ​ក Tran Van Hang ប្រធានគណៈ​កម្មាធិការ​កិច្ច​ការ​​បរទេសរបស់រដ្ឋសភាបានឲ្យដឹង​ថា ដល់ឥឡូវនេះ ការងារ​ត្រៀមរៀប​ចំអំពី​ខ្លឹមសារ​ព័ត៌មាន​ឃោស​នា​ជាដើម​សំ​រាប់​​មហាសន្និបាតអន្ត​រសភាលើក​ទី១៣២​បានសំរេច​ជាសារវន្ត​។ នៅ IPU 132 រដ្ឋសភាវៀត​ណាម​​ក៏នឹង​ទទួល​រៀប​ចំ​កម្ម​វិធី​ព្រឹទ្ធស​ភាវ័យ​ក្មេង។

ថ្លែង​មតិ​បិទសម័យ​ប្រជុំប្រធាន​រដ្ឋសភា​លោក Nguyen Sinh Hung ប្រធាន​​គណៈកម្មាធិ​ការបញ្ជា​ថ្នាក់រដ្ឋ​អំពី IPU​ 132​បាន​​រំលឹក​ថា នេះ​ជាព្រឹត្តិ​ការណ៍កិច្ច​ការបរទេស​មានអត្ថ​ន័យ​នយោបាយ​សង្គម​សំខាន់បំផុត​ដោយ​ទ្រង់​​​ទ្រាយ​ធំ​ធេង​ត្រូវ​​បានរៀប​ចំនៅវៀត​ណាម ហេតុនេះ​ហើយការងារ​ត្រៀមរៀប​ចំត្រូវ​ម៉ត់ចត់​ដើម្បីមហា​សន្និ​បាត​​​អន្តរសភា​ពិភព​លោក​​លើកទី១៣២បានប្រព្រឹត្ត​ទៅ​ជោគ​ជ័យដ៏​ល្អ​ប្រសើរ។ ប្រធាន​រដ្ឋសភា​លោក Nguyen Sinh ​Hung បាន​ស្នើរ​ថា៖

“យើងត្រូវឆ្លើយ​តប​និងធ្វើល្អ​បំផុត រាល់​កំលាំង​ដែលបំរើ​ឲ្យមហាសន្និ​បាត​ត្រូវធ្វើអ​ស់ពីកំលាំង​កាយចិត្ត​ដើម្បី IPU ​132 ​ទ​ទួលបានជោគ​ជ័យ។ ចាត់​ទុក​ជោគជ័យនៃ​ព្រឹត្តិការណ៍​នេះជាជោគជ័យ​របស់​យើង។ បណ្ដា​ស្ថាប័ន​នៃ​គណៈ​​​​កម្មាធិការ​បញ្ជាស្ថាប័នរបស់​រដ្ឋសភាទី​ក្រុងហាណូយនិងសមាស​ភាព​ចូល​រួម​ត្រូវធ្វើ​អស់​ពីកំ​លាំង​កាយចិ​ត្ត​។ ភារ​កិច្ចរបស់​យើង​គឺរៀប​ចំអនុវត្ត​មហាសន្និ​បាត​យ៉ាងម៉េច​ឲ្យល្អបំផុត​និងត្រូវ​ម្ចាស់ការ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ