29/05/2016 08:55 GMT+7 Email Print Like 0

វៀតណាមធានាបរិយាកាសវិនិយោគល្អបំផុតដើម្បីស្វាគមន៍វិនិយោគិន

ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចនៅជប៉ុន និងចូលរួមសន្និសីទកំពូល នៃ​បណ្តា​ប្រទេស​មានខឿន​ឧស្សាហកម្ម​អភិវឌ្ឍន៍ G7 បើក​ទូលាយ នា​ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បាន​អញ្ជើញ ជួប​សន្ទនាជាមួយ​អគ្គនាយកប្រតិបត្តិ នៃសម្ព័ន្ធក្រុមហ៊ុន Mitshibishi ជប៉ុន លោក Takenhiko Kakiuchi ។ នេះ​ជាសម្ព័ន្ធក្រុមដ៏ធំមួយ ដែលមានការរួមចំណែក​សម្រាប់ការអភិវឌ្ឍន៍ នៅវៀត​ណាម ជួយ​ឧបត្ថម្ភផ្នែក​ឧស្សាហកម្ម​ software របស់វៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយសម្ព័ន្ធ​ក្រុមហ៊ុន FPT របស់ វៀត​ណាម​។ នៅ​ក្នុង​ជំនួប​នេះ លោក Takenhiko Kakiuchi បាន​អះអាង​ថា វៀត ណាម​ជាទីមក​ដល់គួរ​ឲ្យទាក់​ទាញ​សម្រាប់​​ Mitsubishi ។ នាបច្ចុប្បន្ន Mitsubishi មានសាខាចំនួន២ ដែលកំពុងដំណើរ​សកម្មភាព​នៅ​វៀត​ណាម ដោយ​មាន​គំរោង​ការ កំពុងអនុវត្តចំនួន២០គម្រោង។​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាកសិដ្ឋាននៅជប៉ុន

ក៏នាព្រឹកថ្ងៃដដែល នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ​ទៅទស្សនា​កសិដ្ឋាន Yokoyama នៅ​ខេត្ត​ Aichi ។ នេះជារូប​សណ្ឋាន ផលិតកសិកម្ម​នៅខេត្ត Aichi ដែលផ្គត់ផ្គង់​អាហារស្អាត​ទៅកាន់​អតិថិជន។

​តាមរបៀបវារៈ ក្នុងពេលរសៀលថ្ងៃ​ដដែល  លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចាក​ចេញ​ពីខេត្ត Aichi ឆ្ពោះទៅ​រដ្ឋធានី​តូក្យូ ចាប់ផ្តើម​ដំណើរ​ទស្សន​កិច្ចប្រ​ទេស​ជប៉ុន តាមសេចក្តីអញ្ជើញ​របស់ នាយក​រដ្ឋមន្ត្រីជប៉ុន លោក Shizo Abe៕

 

តាម VOV5 -​ វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ