14/03/2017 14:51 GMT+7 Email Print Like 0

វៀតណាមធានានិងកែលំអសិទ្ធិជាសារវ័ន្តរបស់មនុស្សដោយឥតឈប់ឈរ


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
 

ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានស្នើឲ្យដឹងអំពីប្រតិកម្មរបស់វៀតណាមស្តីពីការដែលក្រសួងការបរទេសអាមេរិកចេញរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១៦នោះ នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួង​ការបរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា គោលនយោបាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺការពារនិងជម្រុញសិទ្ធិជាសារវ័ន្តរបស់មនុស្ស។ រាល់ការខំប្រឹងប្រែងនិងសមិទ្ធិរបស់វៀតណាមក្នុង​ការធានានិងកែលំអដោយឥតឈប់ឈររាល់សិទ្ធិជាសារវ័ន្តរបស់ប្រជាជននាពេលកន្លងទៅគឺត្រូវបាន​សហគមន៍​អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់។ លោក Le Hai Binh បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើការផ្លាស់ប្តូរមតិដោយស្មោះត្រង់ដោយឈរលើស្មារតីស្ថាបនាជាមួយប្រទេសទាំងអស់ ក្នុងនោះមានអាមេរិក​ផង។ របាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១៦របស់ក្រសួងការបរទេសអាមេរិកទោះបីជាបានទទួលស្គាល់សមិទ្ធិការពារសិទ្ធិមនុស្សមួយចំនួនរបស់វៀតណាមក៏ដោយ ប៉ុន្តែនៅតែនាំចេញមតិខ្វះបរានុម័តនិងមិនឆ្លុះបញ្ចាំងត្រឹមត្រូវនូវស្ថានភាពជាក់ស្តែងនៅវៀតណាមនោះឡើយ។

ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការ​ដែលចិនបានរៀបចំទួរទេសចរណ៍ខុស​​ច្បាប់មកប្រជុំកោះ Hoang Sa និងការដែលនាវាការពារសមុទ្រចិនដេញតាមនាវានេសាទរបស់វៀតណាមលើប្រជុំកោះ Hoang Sa នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាន អះអាងថា វៀត​ណាម​មានមូលដ្ឋានគតិយុត្តគ្រប់គ្រាន់និង ភស្តុតាងប្រវត្តិសាស្រ្តជាក់ លាក់អះអាងអធិបតេយ្យរបស់វៀតណាមចំណោះប្រជុំកោះ Hoang Sa និង Truong Sa ។​ វៀតណាមប្រឆាំងជំទាស់ដាចអហង្ការនិងសំណូមពរឲ្យភាគីចិនគោរពអធិបតេយ្យភាពរបស់វៀតណាមនិងច្បាប់អន្តរជាតិ បញ្ជប់ភ្លាមនិងកុំឲ្យប្រព្រឹត្តទៅអំពើដូចពោលខាង​លើ​ព្រមទាំងរួមចំណែកទៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ