05/12/2018 09:58 GMT+7 Email Print Like 0

វៀតណាមទាក់ទាញការវិនិយោគពីសហគ្រាសទួរគី

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី លោក Tran Quang Tuyen ទើបតែបំពេញទស្សនកិច្ចការងារនៅទីក្រុង Istanbul  ដើម្បីជម្រុញទំនាក់ទំនងជាមួយសហគ្រាសទួរគី ព្រមទាំងបង្កើនការផ្សព្វផ្សាយលើវិស័យសេដ្ឋកិច្ច វៀតណាម និងទាក់ទាញការវិនិយោគពីបណ្តាសហគ្រាសទួរគីនោះផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី លោក Tran Quang Tuyen (ខាងឆ្វេង)

លោក Tran Quang Tuyen បានជួបសំណេះសំណាលជាមួយសហគ្រាសដែលជាសមាជិកក្នុងក្រុមប្រឹក្សាអាជីវកម្មទួរគី-វៀតណាមជាង ១០ អង្គភាព ហើយលោកក៏បានឲ្យដឹងថា ក្នុងរយៈពេលជាងមួយទស្សវត្សកន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនយ៉ាងឆាប់រហ័សពោលគឺកើនឡើង ១៣ ដង ដោយសម្រេចបានទឹកប្រាក់ជិត ៣ ពាន់លានដុល្លាអាមេរិកនៅ ឆ្នាំ២០១៧។ សហគ្រាសទួរគីបានវាយតម្លៃចំពោះវៀតណាមគឺជាទីផ្សារធំទូលាយនិងមានឱកាសល្អជាច្រើនសំរាប់សហគ្រាសទួរគី។ ម្យ៉ាងវិញទៀត វៀតណាមក៏ជាទីកន្លែងសំខាន់មួយសំរាប់សហគ្រាសទួរគីដើម្បីអាចឈានចូលទៅទីផ្សារផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ