06/05/2016 10:00 GMT+7 Email Print Like 0

វៀតណាមទាក់ទាញបាននូវប្រភពទុន FDI ចំនួន៦ពាន់៨រយលានដុល្លាអាមេរិកក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៦


មូលដ្ឋានផលិតកម្មមួយនៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម (រូបថត៖Hai Au/TTXVN)

នាយកដ្ឋានវិនិយោគបរទេសចំណុះក្រសួងផែនការនិងវិនិយោគវៀតណាមបានឲ្យដឹងថា គិតរហូតដល់ដំ​ណាច់​​ខែមេសា ឆ្នាំ២០១៦ ក្នុងទូទាំងប្រទេសទាក់ទាញបាននូវប្រភពទុន FDI ចំនួន ៦ ពាន់ ៨ រយលានដុល្លាអាមេរិក​ កើនឡើង៨៥% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ក្នុងរយៈពេល៤ខែដើមឆ្នាំ វិស័យឧស្សាហកម្មផលិតកម្មជាវិស័យទាក់ទាញការ វិនិយោគបរទេសធំបំផុតដោយទទួលបានប្រភពទុនចុះបញ្ជីជិត ៥ ពាន់ ៣ រយលានដុល្លាអាមេរិក។ បន្ទាប់នោះគឺសកម្មភាពជំនាញការ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិស័យលក់ដុំលក់រាយនិងជួសជុលរថយន្ត។ លើទូទាំងប្រទេសមាន៤១ខេត្តដែលមានគំរោងការណ៍វិនិយោគទាល់បរទេសដែលត្រូវបានផ្ដល់លិខិតអនុញ្ញាតិក្នុងរយៈពេល៤ខែដើមឆ្នាំ។ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន៤៥ដែលមានគំរោង ការណ៍វិនិយោគថ្មីនៅវៀតណាមក្នុងរយៈពេលនេះ កូរ៉េខាងត្បូងជាវិនិយោគិនធំ បំផុត បន្ទាប់នោះគឺសឹង្ហបុរី តៃវ៉ាន់ (ចិន) ជប៉ុន ម៉ាឡេស៊ី៕

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ