06/05/2017 11:02 GMT+7 Email Print Like 0

វៀតណាមទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនពីសហគ្រាសបារាំង


វៀតណាមទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនពីសហគ្រាសបារាំង

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ក្លិបបណ្ដាសហគ្រាសនៃសម្ព័ន្ធសមាគមសហគ្រាសតំបន់  Ile-de-France (MEDEF Ile-de-France) បានរៀបចំសិក្ខាសាលាតុមូលដោយប្រធានបទ៖ ធ្វើយ៉ាងណាដើម្បីអោយការវិនិយោគនិងការនាំចេញប្រកបដោយជោគជ័យនៅវៀតណាម។ សិក្ខាសាលានេះបានទាក់ទាញការចូលរួមជាច្រើនពីបណ្ដាសហគ្រាសបារាំងដែលបាននិងនិងកំពុងវិនិយោគនិងនាំចេញទៅវៀតណាម  ក៏ដូចជាបណ្ដា​ដៃគូចង់ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ចវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបា​រាំង​ លោក​ Nguyen Ngoc Son និងតំណាងស្ថាប័នមានសមត្ថកិច្ចរបស់ស្ថានទូតបានឧទ្ទេសនាមអំពីបរិយាកាសវិនិយោគ ក៏ដូចជាឧត្តមភាពរបស់វៀតណាមជាមួយសហគ្រាសបារាំង។ ក៏ក្នុងឱកាសសិក្ខាសាលានេះ​ តំ​ណាង​ស្ថាប័នជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាមនៅបារាំង ក៏បានឧទ្ទេសនាមអំពីឧត្តមភាពរបស់បរិយាកាស​វិនិយោគវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ