18/08/2016 10:34 GMT+7 Email Print Like 0

វៀតណាមទប់ទល់នឹងបម្រែបម្រួលអាកាសធាតុដោយគោលដៅអភិវឌ្ឍន៌ទេសចរណ៍ចីរភាព


អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមលោកស្រី Dang Thi Bich Lien ថ្លែងមតិក្នុងសន្និសិទ

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានបើកសន្និសិទ “ឆ្ពោះ​ទៅរក​ទេសចរណ៌ ចីរភាព​ក្នុង​យុគ្គសម័យ​បម្រែ​បម្រួល​អាកាស​ធាតុ” ដោយមាន​ការ​ចូលរួម​របស់តំណាង​ជាង​២០០នាក់​។ គោល​ដៅនៃ​សន្និសិទ​លើក​នេះគឺសំដៅ​បង្កើនការយកចិត្តទុក​ដាក់​របស់ស្ថាប័ន អង្គការអន្តរជាតិនានា​ទៅលើការប្រែប្រួល​អាកាស​​ធាតុ​ ចំពោះសកម្មភាពទេសចរណ៍។ ថ្លែងមតិក្នុងសន្និសិទនេះ លោកស្រី​ Dang Thi Bich Lien អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ កីឡា និងទេសចរណ៍វៀត​ណាម​បានឲ្យដឹងថា៖

​“ផ្នែកទេសចរណ៍របស់វៀតណាមនៅរក្សាបានល្បឿនអភិវឌ្ឍន៍ ប៉ុន្តែនៅមាន​ការសាក​ល្បង​ជា​ច្រើន ជា​ពិសេស​គឺលក្ខណៈចីរភាព​សម្រាប់ការ​អភិវឌ្ឍន៍​ផ្នែកទេស​ចរណ៍។ ទន្ទឹម គ្នានោះ ចង់ឲ្យ​សកម្មភាព​ទេសចរណ៍​មាន​លទ្ធភាព​ទាក់ទាញ គឺត្រូវ​មានកា​រចូលរួម យ៉ាង​ទូលំទូលាយ​របស់​សហគមន៍​មហាជន។ តាម​នោះ​គប្បី​កំណត់​នូវ​រូបសណ្ឋានធ្វើសកម្មភាព ប្រកបដោយប្រសិទ្ធិភាព​ដំដៅលើក​ទឹកចិត្ត​ការ ចូលរួម​របស់​សង្គម​ទាំង​មូល ក្រោមការគ្រប់ គ្រងរបស់រដ្ឋ រួមចំណែកលើកកំពស់​ប្រសិទ្ធិភាព​សេដ្ឋកិច្ច​សង្គម រក្សានិង​ការពារ​ធន​ធានធម្ម ជាតិ​និង​បរិស្ថាន”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ