27/12/2018 11:23 GMT+7 Email Print Like 0

វៀតណាមទទួលបានទុន FDI ប្រមាណ ៣៥,៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៨


 ការបណ្ដាក់ទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេស (FDI) ចូលមកវៀតណាមទទួលបានប្រមាណ ៣៥,៥ ពាន់លានដុល្លារអាមេរិក

 នាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគ​វៀតណាមបានឲ្យដឹ​ងថា ជាទូទៅ ក្នុងឆ្នាំ២០១៨​ ទុនចុះបញ្ជីថ្មី បានកើនឡើ​ង ហើយការបណ្ដាក់ទុនទិញ ភាគហ៊ុនរបស់វិនិ​យោគិនបរទេស (​FDI) ចូល​មកវៀត​ណាម ទទួលបានប្រមាណ ៣៥,​៥ ពាន់លានដុល្លារអាមេរិ​ក។ 
 
គិតត្រឹមថ្ងៃទី២​០ ខែធ្នូ ឆ្នាំ២០១៨ នៅទូទាំងប្រទេសមានគម្រោងការថ្មីចំនួន ៣ ០៥០ គម្រោង ដែលបានផ្ដល់​វិញ្ញាបនបត្រ​ចុះបញ្ជីវិនិយោគទុន ដោយមានទុនចុះបញ្ជីសរុបចំនួ​នប្រមាណ ១៨ ពាន់លានដុល្លារអាមេ​រិក។
 
ស្ដីពីវិស័យ​វិនិយោគនោះ វិនិយោគិនបរទេសបានបណ្ដាក់ទុនលើវិស័យចំនួន ១៨ ក្នុងនោះ ឧស្សាហកម្មកែច្នៃ គឺជាវិស័យ​ដែល​ទាក់ទាញបានការយកចិត្តទុកដាក់បំផុតរប​ស់វិនិយោគិនបរទេស។ បន្ទា​ប់មក​គឺវិស័យ​អចលន​ទ្រព្យ និងវិស័យលក់ដុំ និងលក់រា​យ។
 
ស្ដីពីដៃគូ​វិនិយោគនោះ មានប្រទេស និងតំបន់ដែនដីចំនួន ១១២ មាន​​គម្រោង​ការវិនិ​យោគនៅវៀតណាម។ ក្នុងនោះ​ ជប៉ុនឈរលំដាប់ថ្នាក់ទី ១ បន្ទាប់មកគឺ​កូរ៉េខាងត្បូង និង សិង្ហបុ​រីផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ