25/10/2018 10:45 GMT+7 Email Print Like 0

វៀតណាមទទួលរៀបចំសន្និសីទថ្នាក់អគ្គនាយកដ្ឋានគយ ASEM លើកទី ១៣


 ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

 នាថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋានគយបានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីការ​ធ្វើជាម្ចាស់​ផ្ទះ​ សន្និសីទអគ្គនាយកដ្ឋា​នគយ  នៃវេទិកាសហប្រតិបត្តិការអាស៊ី​-អឺរ៉ុប (ASEM) លើកទី១៣ នាខែតុលា​ឆ្នាំ ២០១៩​ ខាងមុខ ។
 
សន្និសីទ​នេះមានការចូលរួមពីប្រទេសជាសមាជិកចំនួន ៥៣ ជាមួយតំណាងជិត ២០០ នាក់។ សន្និសីទ​នេះគឺ​ជាឱកាស​មួយសម្រាប់​វៀតណាម​ផ្សព្វផ្សាយ​នូវរូបភាព​ទឹកដីនៃ​ប្រទេស​ជាតិនិង​ប្រជាជន​វៀត​ណាម រាក់ទាក់​រួសរាយ​ចំពោះមិត្តភក្តិ​ក្នុងតំបន់និងអន្តរជា​តិ។

ក្នុង​នាមជាប្រទេសម្ចាស់រៀបចំសន្និសីទនេះ ផ្នែកគយវៀតណាម គ្រោងនឹងដាក់ចេញនូវ អាទិភាព​មួយ​ចំនួន​ដើម្បី​ដាក់​បញ្ចូលក្នុងកម្មវិធីសកម្មភាពគយ ASEM ២០១៩-២០២០ រួមមាន: ការអនុវត្តន៍បដិវត្តឧស្សាហកម្ម ៤.០​ ក្នុងការបង្កើនការរួម​បញ្ចូលគ្នា; ភ្ជាប់ប្រព័ន្ធព័ត៌មាន​វិទ្យាសំដៅបម្រើកិច្ច​ការគ្រប់​គ្រងគយ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ជាពិសេសជម្រុញភាពជាដៃគូគយជា​មួយអាជីវកម្មនានាផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ