20/09/2018 09:56 GMT+7 Email Print Like 0

វៀតណាមទទួលតំណែងជាប្រធានសមាគមសន្តិសុខសង្គមអាណត្តិ២០១៨-២០១៩


 តំណាងចូលរួមក្នុងពិធី ថតរូបអនុស្សវរីយ៍ (រូបថតៈ TTXVN)

 ពិធីផ្ទេរ​ដំណែងប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) អាណត្តិ ២០១៨-២០១៩ ពីថៃមក​ជូន​ប្រទេស​វៀត​ណាម​ បានប្រារព្ធនាថ្ងៃទី១៩ ខែកញ្ញា  នៅខេត្ត Khanh Hoa ក្នុងក្របខ័ណ្ឌនៃសន្និសីទ ASSA លើកទី ៣៥។ 
 
យោងតាម​អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងជាអគ្គនាយិកាធា​នារ៉ាប់រងសង្គ​ម រ​បស់ វៀតណាម លោក​ស្រី Nguyen Thi Minh ថា ក្នុងនាមជាប្រធាន ​ASSA អាណត្តិខាងមុខ​ វៀត​ណាម​បាន​ដាក់​ចេញ​នូវភារកិច្ច​សំខាន់​ជាច្រើន​ដើម្បីរួម​ជាមួយប្រទេសសមា ជិកក្នុងការដោះស្រាយរាល់ការ​សាកល្បង រួមចំណែកធានាសន្តិសុ​ខ សង្គម​នាពេលអនាគត​។ លោកស្រី Nguyen Thi Minh ឲ្យដឹងថា៖​ “យើងខ្ញុំ​បានចែក​រំលែក​នូវបទ​ពិសោធ​ជាច្រើន​ក្នុងការគ្រប់គ្រង​និងលើកកំពស់ គុណភាពសេវាកម្មព្រមទាំងបើកទូលា​យមុខសញ្ញា ការគ្របដណ្តប់ ​សម្រាប់​សមាជិក​នៃ ASSA ផងដែរ។ ASSA ​នឹងបន្តការតភ្ជាប់​ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគី​និងពហុភាគី​ រវាងអង្គការ​សន្តិសុខសង្គម​នៅប្លុកនិង​ក្រៅប្លុក​សំដៅឆ្ពោះទៅ​រកការ​អភិវឌ្ឍ​សន្តិសុខ​សង្គម​ដែលមាន​និរន្តរភាព​សម្រាប់​មនុស្ស គ្រប់រូប”។
 ​
ក៏ក្នុងក្របខ័ណ្ឌនៃសន្និសីទ   ASSA 35 លើកនេះ ប្រតិភូ បានចុះហត្ថលេខាលើសេច ក្តីថ្លែងការណ៍​រួមដោយ​បាន​ព្រម​ព្រៀង​គ្នាធ្វើសកម្មភាព​ក្នុងការ​អភិវឌ្ឍសន្តិសុខ​សង្គម​ប្រកប​ដោយ​ចីរភាព​មួយ​ដើម្បី​អនាគត​ភ្លឺស្វាង​ជូនដល់​ប្រជាជន គ្រប់រូប៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ