10/04/2016 10:19 GMT+7 Email Print Like 0

វៀតណាមទទួលកំណើននាំចេញនាំចូលដ៏គួរឲ្យចាប់អារម្មណ៍


វៀតណាមទទួលកំណើននាំចេញនាំចូលដ៏គួរឲ្យចាប់អារម្មណ៍ (Image: VNA)

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក​ Roberto Azevedo ទើបនឹងប្រកាសរបាយ​ការណ៍ «ពាណិជ្ជកម្ម​សកល​ឆ្នាំ​២០១៥ និងយថាទស្សន៍ឆ្នាំ​២០១៦​» ដែលបានឲ្យដឹងថា៖ ក្នុងចំណោម​ខឿន​សេដ្ឋកិច្ច​នាំ​ចេញ​នាំចូល​ជួរមុខ លើពិភពលោករបស់ WTO ចំនួន៣០ វៀតណាម​គឺជា ប្រទេស​តែមួយ​គត់​ដែល​ទទួល​បាន​កំណើន​នាំចេញ​ នាំចូលគួរឲ្យចាប់អារម្មណ៍ក្នុងឆ្នាំ​២០១៥។ តាមនោះ តំលៃប្រាក់នាំចេញ​របស់​វៀត​ណាម​កើន​ឡើង ៧,៩% ទទួលបាន ១៦២ ពាន់​លានដុល្លា​អាមេរិក​ក្នុងឆ្នាំ​២០១៥ ក្នុងពេល​តំលៃប្រាក់​នាំ ចូល​ទទួល​បាន ១៦៦​ពាន់លានដុល្លាអាមេរិក កើនឡើង ១២,៣%។ តាម​របាយ​ការណ៍ពោល​ខាង​លើថា៖ ប្រទេស​នាំចេញ​ធំៗ​ដូចជា ចិន ទួរគី និងអ៊ីតាលីមាន តំលៃ​ទំនិញដឹកជញ្ជូន​តាមផ្លូវសមុទ្រ​ថយចុះ​ផ្ទុយ​ទៅវិញ ប្រទេស​អាស៊ី ដូចជា​វៀត​ណាម កម្ពុជា និងមីយ៉ាន់ម៉ាទទួលកំណើនយ៉ាងខ្លាំងលើវិស័យនេះ​។ ប៉ុន្តែ WTO នៅវាយតំលៃថា៖ ផ្ទាំង​គំនូរ​សេដ្ឋកិច្ច​សកលលោកក្នុងឆ្នាំ​២០១៥ នៅ​ស្រអាប់ណាស់ ដោយ​មាន​តំលៃ​ប្រាក់​ពាណិជ្ជកម្ម​ត្រូ​វបាន​ថយចុះ ១៣,២% ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ