08/04/2016 09:41 GMT+7 Email Print Like 0

វៀតណាមទទួលបានសេចក្ដីអញ្ជើញចូលរួមសន្និសីទ G7 បើកទូលាយនៅជប៉ុន

កាសែត Yomiuri របស់ជប៉ុននាថ្ងៃទី៧ ខែ​មេសា ឆ្នាំ២០១៦ បានចុះផ្សាយថា វៀត​ណាម​នឹង​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន៧ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ដែល​ចូលរួមសន្និសីទ របស់ក្រុមប្រទេសអភិវឌ្ឍន៍ (G៧) ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ នាថ្ងៃទី២៦និងថ្ងៃទី២៧ ខែ​ឧសភាខាងមុខនេះ នៅខេត្ត Mie របស់ជប៉ុន។តាមនោះ​ក្រៅពី​វៀត​ណាម នឹង​មានឡាវ ឥណ្ឌូនេស៊ី បង់ក្លាដែស ស្រីលង្កា ប៉ាពួញូហ្គីណេ​និងប្រទេស​មួយ​នៅទ្វីប​អាហ្វ្រិក​គឺសាធារណៈ​រដ្ឋ​ឆាប​។ នេះមិនមែនជាលើកដំបូង​ដែលសន្និសីទ G៧ អញ្ជើញប្រទេសក្រៅក្រុមចូលរួមសន្និសីទទេ។ ប្រទេសម្ចាស់​ផ្ទះមាន​សិទ្ធិ អញ្ជើញប្រទេសនានាតាមគោលបំណងរបស់ខ្លួន។ នៅសន្និសីទលើកនេះ បញ្ហា​សមុទ្រ​ខាង​កើត នឹងត្រូវបានយកមកពិភាគ្សាដូចខ្លឹម​សារសំខាន់មួយ បើទោះបីជាចិនបានប្រឆាំងជំទាស់ថាសន្និសីទ G៧ គឺ​ដើម្បី​ពិភាក្សា​ អំពីបញ្ហាសេដ្ឋកិច្ចពិភពលោកក្ដី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ