01/03/2020 13:21 GMT+7 Email Print Like 0

វៀតណាមទទួលរៀបចំបណ្ដាសកម្មភាពជួបប្រាស្រ័យរបស់សមាគមនារីអាស៊ានប្រចាំនៅ ទីក្រុងវ៉ាស៊ីនតោន


 ទង់ជាតិនៃបណ្ដាប្រទេសអាស៊ាន
 

ក្នុងឆ្នាំ​ ២០១៩ ក្រោមការដឹកនាំរបស់វៀតណាម សមាគមបានរៀបចំសកម្មភាពវប្បធម៌ ម្ហូបអាហារ​ទស្សន​កិច្ច​​ សំ​ដៅពង្រឹងសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងសមាជិកនៃសមាគម។
 
ប្រធាន​សមាគមនារីអាស៊ានប្រចាំនៅ ទីក្រុងវ៉ាស៊ីនតោន (AWC-DC) លោកស្រីភរិយា​ឯកអគ្គ​រដ្ឋទូត​វៀត​ណាម​ប្រចាំនៅ​សហរដ្ឋអាមេរិក Nguyen Phuong Lien នាថ្ងៃទី ២៨ ខែកុម្ភៈ បានទទួលរៀបចំ​បណ្ដា​កិច្ច​ប្រជុំបូក​សរុបអាណត្តិជាប្រធាន AWC-DC របស់វៀតណាមតណាម ក្នុងឆ្នាំ ២០១៩។ អាស្រ័យហេតុនេះ ក្នុងឆ្នាំ ២០១៩ ​ក្រោមការដឹកនាំរបស់វៀតណាម សមាគមបានរៀបចំសកម្មភាពវប្បធម៌ ម្ហូបអាហារ ទស្សនកិច្ច សំដៅ​ពង្រឹង​សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងសមាជិកនៃសមាគមនិយាយដោយឡែក និង រវាងបណ្ដា​ប្រទេសជាសមាជិកអាស៊ាននិយាយរួម។ លោកស្រី Nguyen Phuong Lien បានលើកឡើងថា៖
 
“សមាគម​នារីអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានរៀបចំសកម្មភាពវប្បធម៌ជាច្រើន ព្រោះ​ថានេះ​គឺជា​សសរស្តម្ភ​មួយ ក្នុងចំណោមសរស្តម្ភការទូត។ សមាគមនារីអាស៊ានប្រចាំនៅ​ទីក្រុង​វ៉ាស៊ីន​តោន​បាន​រៀប​ចំ​សកម្មភាព​វប្បធម៌​ជាច្រើន ដើម្បីលើកកម្ពស់ទំនាក់ទំនងជិ​តស្និទ្ធិ និងសាមគ្គី​ភាព​ផ្ទៃក្នុងស្ថាន​ទូតនៃ​បណ្ដា​ប្រទេស​អាស៊ាន ក៏ដូចជារវាងបណ្ដាប្រទេ​សអាស៊ាន​និយាយរួមផង​ដែរ”៕​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ