25/07/2015 10:42 GMT+7 Email Print Like 0

វៀតណាមទទួលរៀបចំមហោស្រពដូរតន្រ្តីប្រពៃណីអាស៊ាន


ឈូតសំដែងតន្ត្រីប្រពៃណីរបស់សិល្បៈករសិល្បៈការិនីវៀតណាម

“មហោស្រព​​ដូរតន្រ្តីប្រពៃណីបណ្ដាប្រទេស​អាស៊ាន” លើកដំបូង​ដោយ​វៀតណាម​ទទួល​រៀប​ចំ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី១​ដល់ថ្ងៃទី៨ សីហានៅ​ខេត្ត Thanh Hoa ភាគកណ្ដាលវៀត​ណាម។ ក្រោម​ប្រធាន​បទ “តភ្ជាប់​បេតិកភ័ណ្ឌ​ពិភព​លោក” មហោស្រពលើកនេះនឹងជាឱកាស ដើម្បីសិល្បៈករ សិល្បៈការិនី​ឧទ្ទេស​នាម លើក​ដម្កើង​តំលៃវិសេស​​វិសាលនានា ក្នុងដូរតន្រ្តីប្រពៃណីនៃប្រទេស​និមួយៗ រឹត​បន្តឹង​ទំនាក់​ទំនង​ចំណង​សាមគ្គីភាព​របស់​សហគមន៍ បណ្ដាប្រទេស​អាស៊ាន​ក្នុងវិស័យ​វប្បធម៌សិល្បៈ។ លោក Pham Dinh Thang អនុប្រធាននាយក​ដ្ឋាន​សិល្បៈសំដែងវៀតណាមបានឲ្យដឹង​ថា៖

“មានប្រទេសអាស៊ានទាំង១០និងដៃគូ១របស់អាស៊ាន គឺកូរ៉េខាងត្បូងចូលរួម​មហោ​ស្រព​នេះ​។ កម្មវិធី​បើក​នឹងត្រូវ​បានរោង​ល្ខោន​តន្រ្តីវៀត​ណាម​ រៀបចំឡើង​ដោយពោរ​ពេញ​ទៅដោយ​ចរិត​លក្ខណៈ​តន្រ្តី​ប្រពៃណី។ ជាពិសេស​គឺ កម្ម​វិធី​ទាំង​អស់​នឹង​បើកចូលទស្សនា​ដោយ​ឥត​បង់​ថ្លៃ”។

មហោស្រពដូរតន្រ្តីប្រពៃណី បណ្ដាប្រទេសអាស៊ាន២០១៥ ជាសកម្មភាពវប្បធម៌​សិល្បៈ​ដែល​ស្ថិត​ក្នុង​កម្មវិធី​ឆ្នាំ​ទេសចរណ៍​ជាតិ២០១៥ សំដៅផ្សព្វ​ផ្សាយតំលៃ​កេរ្តិ៍​ដំណែល​វប្បធម៌ ​របស់​វៀត​ណាម​ចំពោះ​ភ្ញៀវ​ទេសច​រ​អន្តរជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ