27/05/2016 09:55 GMT+7 Email Print Like 0

វៀតណាមទទួលភ្ញៀវទេសចរចំនួនជាង៤លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ


វៀតណាមទទួលភ្ញៀវទេសចរចំនួនជាង៤លាននាក់ក្នុងរយៈពេល៥ខែដើមឆ្នាំ

អគ្គនាយកទេសចរណ៍ បានអោយ​ដឹងថា៖ ភ្ញៀវទេសចរណ៍​អន្តរជាតិ​មកដល់​វៀត​ណាម ក្នុង​ខែឧសភា ឆ្នាំ ២០១៦​នេះ មានជាង​៧៥៧ពាន់​នាក់ កើន៣០%​បើប្រៀប​នឹងរយៈពេល​ដូចគ្នា នាឆ្នាំទៅមិញ។ គិត​ជារួម ក្នុង​រយៈពេល​៥ខែដើម​ឆ្នាំនេះ​ ភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាម ទទួលបានជាង៤លាន​នាក់ កើន២០% បើ​ប្រៀប​នឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។

​ក្នុងពេលជាមួយគ្នានោះ តាមរបាយការណ៍អំពីស្ថានភាពសំរាក់ លំហែរកាយនៅវៀតណាម ក្នុងរយៈ​ពេល​៦ខែឆ្នាំ​២០១៦ របស់​សម្ព័ន្ធក្រុមហ៊ុន Savills ថា៖ ភ្ញៀវ​ទេសច​រអន្តរជាតិ​ជាង​៧០% បាន​ជ្រើស​រើស​មក​ទេសចរណ៍​សមុទ្រ​នៅវៀត​ណាម។ ភ្ញៀវទេសចរអន្តរជាតិ ភាគច្រើនមកពីប្រ​ទេសអាមេរិក ទ្វីបអឺរ៉ុប រុស្ស៊ីនិង​ចិន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ