20/10/2017 10:29 GMT+7 Email Print Like 0

វៀតណាមទទួលភាពយន្តឯកសារជាង ៣០ ដែលមានតម្លៃប្រវត្តិសាស្ត្រ


 វៀតណាមទទួលភាពយន្តឯកសារជាង ៣០ ដែលមានតម្លៃប្រវត្តិសាស្ត្រ

គណៈកម្មាធិការសុខាភិបាល​ហូឡង់ - វៀតណាមនិងវិទ្យាស្ថានបណ្ណ​សារ Joris Ivens បានប្រគល់​ជូន​វិទ្យាស្ថាន​ភាព​យន្ត​វៀត​ណាម​នូវខ្សែភាពយន្ត​ឯកសារជាង ៣៣ ដែលមានតម្លៃប្រវត្តិសាស្ត្រ​ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧​​។ នេះ​គឺជាខ្សែភាពយន្តឯកសារដោយអ្នកផលិតភា​ពយន្ត ​បរទេសថតនៅវៀតណាមក្នុងទសវត្ស​ទី​ ៦០ និង​ ៧០ កាលពីសតវត្សមុន ដោយធ្លាប់​ទទួលបានការយកចិត្ត​ទុកដាក់ ពីមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះក​រ ក៏ដូច​ជាដណ្ដើមបានពា​នរង្វាន់ អន្តរជាតិជាច្រើន។ ក្នុងនោះមានខ្សែភាពយន្តឯកសា​រចំនួន​ ២៩ ដោយ​អ្នក​ផលិតភាព​យន្តបរទេស​ថតនៅវៀតណាមកាលពីទសវត្សទី ​៧០  និងខ្សែភាពយន្ត​ចំនួន​ ៤ ដែល​អ្នក​ផលិតភាព​យន្ត​លោក Joris Ivens ថតនៅវៀតណាមចា​ប់ពីឆ្នាំ ​១៩៦៥ - ១៩៦៨។ ជាពិសេ​ស ក្នុងនោះមានខ្សែភា​ពយន្ត “ជំនួប​ជាមួយ​លោកប្រធាន​ហូជីមិញ” គឺជាខ្សែភាព​យន្តចុង​ក្រោយ​របស់​ភាព​យន្ត​បរទេស ដែលបានថតរូប​ភាព ​និងសម្លេងរបស់លោកប្រធានហូជីមិញ​។ ​លោក Vu Nguyen Hung នាយកវិទ្យាស្ថាន​ភាព​យន្ត​វៀត​ណាម​បាន​ដឹង​ថា៖​

“ក្នុង​ដំណាក់កាលដ៏សាហាវបំផុតនៃសង្រ្គាមប្រឆាំង​អាមេរិកនោះ មិត្តភក្តិអន្តរជាតិបាន ​មកវៀត​ណាម ផលិត​ខ្សែភាពយន្ត​អំពីសង្រ្គាមសុចរិតរប​ស់វៀតណាម នេះគឺជាប្រការគួរឲ្យគោ​រពណាស់។ គេបាន​បង្ហាញ​មនោសញ្ចេតនា​ស្មោះត្រង់។​ ខ្សែភាពយ​ន្តទាំង ៣៣ នេះ បានបង្ហាញ​ឲ្យពិភព​លោក​ឃើញ​ថាសង្រ្គាម​របស់វៀត​ណាមគឺ​ជាសង្គ្រាម​សុចរិត ដែលប្រឆាំងខ្លាំងសត្រូវប​រទេសឈ្លាន​ពាន”៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

 
បណ្តាព័ត៌មានបានផ្សាយ