20/11/2015 09:40 GMT+7 Email Print Like 0

វៀតណាមទទួលបានសមិទ្ធិផលសេដ្ឋកិច្ចសង្គមជាច្រើនក្រោយរយៈពេល​៣០​ឆ្នាំ​អនុវត្តការ​ផ្លាស់​ប្តូ​ថ្មី​

វៀត​ណាមទទួលបានសមិទ្ធិផលសេដ្ឋកិច្ចសង្គមជាច្រើន ក្រោយរយៈ​ពេល៣០ឆ្នាំអនុវត្តការផ្លាស់ប្តូថ្មី។ នេះជា​មតិ​របស់​បណ្តាតំណាង​ចូល រួមនៅវេទិការ​បូក​សរុបរយៈពេល៣០ឆ្នាំ អភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមដំណាក់កាល​១៩៨៦-២០១៥ ដែលបាន​ប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៥ នៅទីក្រុង​ហាណូយ។ វេទិការនេះ សំដៅ​វាយតម្លៃ និង​បូកសរុបដំណើរ​ការផ្លាស់​ប្តូរថ្មី របស់ប្រទេសជាតិនាពេលកន្លងទៅ។ តាមតំណាងទាំងអស់នេះថា វៀត ណាម​មាន​ការ​បោះជំហាន​យ៉ាង​ខ្លាំង ដែល​គិតជា​មធ្យមនៃ​ដំណាក់កាលពីឆ្នាំ ១៩៩០-២០១០ កំណើន GDP របស់​វៀត​ណាម​ទទួល​បាន៧,៣%។ ដោយ​ល្បឿនកំណើននេះ ពីប្រទេសមានចំណូលមធ្យម​ទាប វៀត​ណាម​បាន​ចូលរួម ក្នុង​បណ្តា​ប្រទេសមាន​ចំណូលមធ្យម​លើពិភពលោក ។ ការ​ផ្លាស់ប្តូរ​រចនា សម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ក៏ទទួល​បាន​វឌ្ឍន៍ភាព​គួរ​ឲ្យកត់​សម្គាល់ផង​ដែរ រួមចំណែកចូលក្នុង GDP នៃផ្នែកឧស្សាហកម្ម កសិកម្ម និង​សេវ៉ាកម្មឲ្យ សម​ស្របទៅ​នឹងនិន្នាការ​អភិវឌ្ឍន៍រួម របស់ពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ