17/03/2016 10:30 GMT+7 Email Print Like 0

វៀតណាមទទួលបានសមិទ្ធិជាច្រើនស្តីពីការលើកកំពស់សិទ្ធិសម្រាប់ស្ត្រី


វៀតណាមទទួលបានសមិទ្ធិជាច្រើនស្តីពីការលើកកំពស់សិទ្ធិសម្រាប់ស្ត្រី

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៦០ នៃគណៈ​កម្មាធិការទទួលបន្ទុក តួនាទីរបស់ស្ត្រីអ.ស.ប(CSW) ដែល​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី១៤ដ​ល់ថ្ងៃទី២៤ខែ​មិនាឆ្នាំ២០១៦ ​នាថ្ងៃទី១៥​ខែ​មិនា រដ្ឋមន្ត្រី​ក្រសួង​ការងារ​យុទ្ធជន​ពិការ​និង​សង្គម​កិច្ច​វៀត​ណាម លោក​ស្រី Pham Thi Hai Chuyen បានមានបទថ្លែងមតិផ្ទាល់​ នៅសន្និសីទ​នេះ ដោយ​លើក​ច្បាស់នូវសមិទ្ធិ ដែលវៀតណាមទទួលបានអំពីការលើក​កំពស់សិទ្ធិ អំណាច​សម្រាប់​ស្ត្រី។​ លោកស្រី Pham Thi Hai Huyen បានឲ្យដឹងថា រដ្ឋវៀត​ណាមបន្ត​ជម្រុញ​ការ​ងារ​សមភាព​ភេទ និង​ធានា​សិទ្ធិ​មនុស្ស​សម្រាប់​ស្ត្រី​និង​កុមារី​។ ដើម្បីរក្សាបានជោគជ័យ​និង​ការខំប្រឹងប្រែង ក្នុងការងារសមភាពភេទនោះ បទ ពិសោធន៍​របស់​វៀត​ណាម​គឺ​ត្រូវក្តាប់ជាប់នូវតម្រូវការ និងបំណងប្រាថ្នារបស់ស្ត្រី ក្នុងការអភិវឌ្ឍន៍ កសាងនិង​អនុវត្ត​ដំណោះស្រាយ​ជម្រុញ​ការ​ប្រគល់​សិទ្ធិ សម្រាប់ស្ត្រីលើគ្រប់វិស័យ។ រួមជាមួយ​គ្នានោះ វៀតណាមក៏បានសន្យាបង្កើនការ ងារកសាងនិងប្រតិបត្តិច្បាប់​គោលនយោ​បាយ ស្តីពីសមភាពភេទ ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ច​ឲ្យផ្សាភ្ជាប់​ ជាមួយ​ការ​ងារ​ធានា​សិទ្ធិ របស់ស្រ្តីនិងកុមារី។ វៀត​ណាមសង្ឃឹមថា នឹងមានឱកាសចូលរូមរាល់សម័យ​ប្រជុំ​នៃកិច្ច​ប្រជុំ​ឆ្នាំនេះ​ ដើម្បី រួមជាមួយប្រទេសជាសមាជិកដទៃកំណត់ដំណោះ​ស្រាយ និងអាទិភាព​សម ស្រប​អំពីការ​ប្រគល់​សិទ្ធិ​សម្រាប់​ស្ត្រី ក្នុងបរិបទប្រទេសនា​នាចាប់​ផ្តើម​អនុវត្តការ​សន្យា អំ​ពីគោ​លដៅ​អភិ​វឌ្ឍន៍​ប្រកប​ដោយនិរន្ត​ភាព៕
 

​តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ