20/05/2016 10:19 GMT+7 Email Print Like 0

វៀតណាមទទួលបានសមិទ្ធិជាច្រើនលើវិស័យសិទ្ធិមនុស្ស


សមាជិកសភាជាន់ទាបលោក Eni Faleomavaega (ខាងស្ដាំ)ប្រគល់ប័ណ្ណទទួលស្គាល់របស់រដ្ឋសភាអាមេរិកស្ដីអំពីស្ថានភាពសិទ្ថិមនុស្សនៅវៀតណាមសំរាប់ជូនឯកអគ្គរដ្ឋទូត Nguyen Quoc Cuong

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ អតីតសមាជិកសភាអាមេរិកលោក Eni Faleoma-vaega និង​ជាអតីត​ប្រធាន​គណៈកម្មការ​អាស៊ី-​ប៉ាស៊ីហ្វិក និងបរិស្ថាន ពិភព​លោកចំណុះ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស នៃស​ភាជាន់​ទាប​អាមេរិក​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ដោយ​អះអាង​នូវការ​គាំទ្រ ចំពោះវៀត​ណាម​ព្រមទាំងលើកច្បាស់ថា​វៀត​ណាម​ទទួល​បាន​សមិទ្ធិជា​ច្រើន​ លើវិស័យសិទ្ធិមនុស្ស រួម​មានសិទ្ធិសេរីភាព​សារព័ត៌​មាន សេរីភាព​បញ្ចេញ​មតិ សេរី​ភាព​បង្កើត​សមាគម សេរីភាព​សាសនានិងសិទ្ធិរបស់​អ្នកទោស។ លោក Faleomavaega បានសង្កត់​ធ្ងន់​ថា ប្រទេស​ដទៃក៏​ដូចជា​អ.ស.បសុទ្ធតែ ទទួលស្គាល់នូវការរីកចំរើនរបស់វៀត​ណាម ហើយវៀតណាមកំពុង​ក្លាយទៅ​ជាប្រទេស​ដឹកនាំគេ​នៅតំបន់​យ៉ាងឆាប់​រហ័ស។ ដោយហេតុនេះ ផលប្រ​យោជ​ន៍​របស់​អាមេរិក​នោះគឺ​សហការ​ជាមួយ​វៀតណាម តែមិនមែនជាប្រឆាំងនឹង​វៀតណាម​ឡើយ។ ជាពិសេស ក្នុង​កាលៈ ទេសៈ​ដែល​ភាព​តាន​តឹង​កាន់​តែកើន​ឡើង​នៅសមុទ្រ​ខាងកើត អាមេរិកត្រូវការ ការគាំទ្ររបស់ប្រទេសនានាក្នុងតំបន់ដើម្បី​ធានា​សេរីភាព​នាវាចរណ៍​នៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។ លោក Faleomavaega បាន​កោត​សរសើរ​ដំណើរ​ទស្សន​កិច្ច​ក្នុង ប៉ុន្មាន​ថ្ងៃខាងមុខ​នៅវៀតណាម របស់ប្រធា​នាធិបតីលោក Barack Obama ក្នុង នោះគាំ​ទ្រកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក (TPP) និង​ការដែលអាមេរិកលុបចោលបទហ៊ុំព័ទ្ធអាវុធ​ចំពោះ​វៀត​ណាម តាម​នោះបង្ហាញ​ពី ទំនាក់​ទំនងសន្តិ​សុខការពារជាតិ កាន់តែ​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រវាង ប្រទេស​ទាំង​ពីរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ