07/08/2015 10:01 GMT+7 Email Print Like 0

វៀតណាមទទួលនាវាដោយរដ្ឋាភិបាលជប៉ុនធ្វើហិរញ្ញប្បទាន


ទិដ្ឋភាពនៃពិធីទទួលនាវា HAYATO (រូបថត៖ស្ថានទូតជប៉ុន)

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅរោងចក្រដម្លើងនាវា Hong Ha នៅទីក្រុងHai Phong ភាគខាងជើង​វៀត​ណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានទទួលជាផ្លូវការនាវាមានឈ្មោះ HAYATO ដែលជានាវាមួយគ្រឿងក្នុងចំណោមនាវាបីគ្រឿងនៃកញ្ចប់ជំនួយឧបត្ថម្ភឥតសំណងពីរដ្ឋាភិបាលជប៉ុន។

នេះ​ជាខ្លឹមសារនៃកំណត់ទូតរវាងប្រទេសទាំងពីរស្ដីពីការដែលរដ្ឋាភិបាលជប៉ុនផ្ដល់ប្រាក់ជំនួយឧបត្ថម្ភចំ​នួន​៥០០ លានយ៉េន (ស្នើរនឹង៤លានដុល្លាអាមេរិក) សំដៅធានាសុវត្ថិភាពនាវាចរណ៍។ នាវា HAYATO មានប្រវែង​ជាង៥៦ម៉ែត្រ ទទឹង៩ម៉ែត្រនិងមានចំណុះជាង ១ ពាន់តោន។ នាវានេះនឹងត្រូវបានប្រើប្រាស់ជាមួយគោលដៅគឺយាមល្បាតត្រួតពិនិត្យនិងអនុវត្តច្បាប់ស្ដីពីជលផលនៅសមុទ្រ៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ