17/11/2017 10:27 GMT+7 Email Print Like 0

វៀតណាមទទួលទំនិញឧបត្ថម្ភពីអាស៊ានជូនចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ Damrey


 យន្តហោះដឹកជញ្ជូនទំនិញឧបត្ថម្ភចុះចតនៅព្រលានយន្តហោះ Cam Ranh (រូបថត៖ baomoi.com)

ទំនិញឧបត្ថម្ភរបស់អាស៊ានផ្ញើរមកវៀត​​ណាម​មានតំលៃប្រមាណ១៧៤ពាន់ដុ​ល្លាអាមេរិក។ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ នៅព្រលានយន្តហោះ​អន្តរជាតិ Cam Ranh ខេត្ត Khanh H​oa ភាគកណ្ដាល​វៀត​ណាម តំណាង​គណៈកម្មការ​មជ្ឈឹមទទួល​បន្ទុកការបង្ការ ​ប្រឆាំងគ្រោះធម្មជា​តិ និងអគ្គនាយក​ដ្ឋាន​បង្ការប្រឆាំង​គ្រោះធម្ម​ជាតិ បា​នទទួល​​ទំនិញឧបត្ថម្ភរបស់ស​មាគមន៍​បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (​អាស៊ាន) ជូន ចំពោះ​ប្រជាជន​នៅខេត្ត​ក្រុងតំបន់​ប៉ែកខាងត្បូង​ភូមិភាគកណ្ដាល ដែលរងផល ​ប៉ះពាល់ដោយខ្យល់ព្យុះ ​Damrey។ ទំនិញ​ឧបត្ថម្ភ​របស់​អាស៊ាន ផ្ញើរមកវៀត ណាមមានតំលៃប្រមាណ១៧៤ពាន់​ដុល្លាអាមេរិក។

​តាមអគ្គនាយកនៃអគ្គនាយកដ្ឋានបង្កា​រប្រឆាំងគ្រោះធម្មជា​តិ លោក Tran Quang Hoai ថា នេះជាលើក​ទី២ក្នុង​ឆ្នាំ២០១៧ ហើយ​ដែលអាស៊ានជួយឧបត្ថម្ភ តំប​ន់រងផលប៉ះពាល់ដោយគ្រោះធ​ម្មជាតិ​នៅវៀត​ណាម ក្រោយ​ពីការ​ជួយ​ឧបត្ថម្ភ​ប្រជាជននៅតំបន់ព្រៃភ្នំប៉ែ​កខាង​ជើងវៀតណាម នាដើមខែសីហាក​ន្លង​ទៅ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ