05/07/2016 10:17 GMT+7 Email Print Like 0

វៀតណាមថ្កោលទោសរាល់សកម្មភាពភេរវកម្មនៅទីក្រុង Dhaka,បង់ក្លាដែស


វៀតណាមថ្កោលទោសរាល់សកម្មភាពភេរវកម្មនៅទីក្រុង Dhaka,បង់ក្លាដែស

ទទួលបានព័ត៌មានថានាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង​ Dhaka ប្រទេសបង់ក្លាដែសបានកើតមានឡើង​ការវាយប្រហារដោយគ្រាប់​បែក បណ្ដាលអោយមនុស្សជាង ២០ នាក់ត្រូវស្លាប់និងជាង ៤០ នាក់ទៀត​រង​របួស ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជូនសារលិខិតសាកសួរសុខទុក្ខ និង​រំលែកទុក្ខជាមួយ​រដ្ឋមន្ត្រី​ការបរទេសបង់ក្លាដែស Abul Hassan Mahmood Ali ។

ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី៣កក្កដា ឆ្លើយសម្ភាសន៍អ្នកយកព័ត៌​មានអំពីប្រតិកម្មរបស់​វៀត​ណាម​ ចំ​ពោះ​ការវាយប្រហារភេរវកម្ម ​នៅទី​ក្រុង​ Dhaka ប្រទេសបង់ក្លាដែស អ្នកនាំពាក្យក្រសួងការបរទេស​វៀត​ណាម​ ​លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមថ្កោល​ទោសយ៉ាង​ខ្លាំងក្លាសកម្មភាពភេរវកម្មគ្រប់ប្រភេទនិងចាត់ទុកនេះគឺជាអំពើមួយមិន​អាច​ទទួលស្គាល់បានទេ។ អំពីស្ថានភាពគាំពារប្រជាពល​រដ្ឋ​វៀត​ណាម​ លោក Le Hai Binh បានអោយដឹងថា៖ រហូតមកដល់ពេលនេះ មិនទាន់​មានព័ត៌មាន​ណាមួយស្ដីអំពីប្រជាពលរដ្ឋវៀតណាមរងឥទ្ធិពលពីរឿងហេតុនេះទេ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ