11/07/2015 15:15 GMT+7 Email Print Like 0

វៀតណាមថ្កោលទោសការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅអេហ្ស៊ីប

នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ឆ្លើយសំនួរស្ដីពីករណីដែលក្រុមភេរវករដែលមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាមដោយស្វ័យប្រកាស (IS) វាយប្រហារទៅលើប៉ុស្តិ៍សន្តិសុខចំនួន៥និងប៉ុស្តិ៍ប៉ូលិស១នៅទីប្រជុំជន Sheikh Zuweid ប៉ែកខាងជើងឧបទ្វីប Sinai របស់អេហ្ស៊ីប កាលពីថ្ងៃទី១ កក្កដា កន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេស​វៀតណាមលោក​ Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមថ្កោលទោសការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅអេហ្ស៊ីបដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស។ យើងខ្ញុំចាត់ទុកថា រាល់ជន​ដៃ​ដល់ដែលបង្កការវាយប្រហារពោលខាងលើត្រូវផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់។វៀតណាមសូមផ្ញើរជូនសេចក្ដី ចែក​រំលែកទុកដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាល ប្រជាជនអេហ្ស៊ីបនិងគ្រួសាររបស់ជនរងគ្រោះនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ