10/01/2019 10:19 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភគាំទ្រឡាវក្នុងការរក្សាស្ថិរភាពនិងអភិវឌ្ឍសេដ្ឋកិច្ច

នេះគឺជាការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបជាមួយទេសាភិបាលធនាគារឡាវលោក Sonexay Sitphayxay ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) នៅក្នុងជំនួបជាមួយទេសាភិបាលធនាគារ
ឡាវលោក Sonexay Sitphayxay (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបតិ្តការរវាងធនាគាររដ្ឋវៀតណាមជាមួយធនាគារជាតិឡាវនាពេលកន្លងទៅ ព្រមទាំងបញ្ជាណែនាំអោយផ្នែកធនាគារវៀតណាមបន្តសហប្រតិបតិ្តការនិងជួយឧបត្ថម្ភយ៉ាងសកម្មសម្រាប់ផ្នែកធនាគារឡាវ តាមរយៈការបញ្ជូនអ្នកជំនាញឆ្នើមៗទៅ​ឡាវ​ ផងដែរ។

រីឯខ្លួនវិញ ទេសាភិបាលធនាគារជាតិឡាវ លោក Sonexay Sitphayxay បានសម្ដែងនូវគោលបំណងចង់បន្តទទួលបានការជួយឧបត្ថម្ភ ការចែករំលែកបទពិសោធន៍ពីភាគីវៀតណាម ជាពិសេសគឺក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ​តែម្ដង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ