04/09/2018 10:03 GMT+7 Email Print Like 0

វៀតណាមត្រូវស្វែងរកអត្ថប្រយោជន៍ប្រកួតប្រជែងថ្មីក្នុងសម័យបដិវត្តន៍៤.០

នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ វៀតណាមនិងបណ្តាប្រទេសដទៃទៀត ដែលមានកម្រិតអភិវឌ្ឍន៍ប្រហាក់​ប្រហែលនោះមិនអាចចាត់ទុកពលកម្មថ្លៃថោកជាប្រៀបខ្លាំងនៃការប្រកួតប្រជែងនោះគឺការស្វែងរកប្រៀប​ខ្លាំងប្រកួតប្រជែងថ្មីជាបញ្ហាធំសម្រាប់វៀតណាមនិយាយដោយឡែកនិងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)និយាយរួម។

នេះជាការអះអាងរបស់លោក Justin Wood នាយកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក សមាជិកនៃគណៈប្រតិបត្តិអង្គការវេទិកាសេដ្ឋកិច្ចពិភលោក (WEF) ចំពោះមុខសន្និសីទ WEF ASEAN ដែលនឹងប្រារព្ធនៅទីក្រុងហាណូយចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨។

យោងតាមលោក Justin Wood ដោយមូលបទ “អាស៊ាន៤.០ ស្មារតីអាជីវករនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤” WEF ASEAN ឆ្នាំនេះបានប្រមូលផ្តុំទៅលើការស្វែងយល់នូវអត្ថន័យនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ សម្រាប់ប្រទេសអាស៊ានទាំង ១០។ លោក Justin បានចាត់ទុកថា បដិវត្តន៍ឧស្សាហកម្មលើកនេះគឺជះឥទ្ធិពលទៅលើប្រទេស​ទាំងអស់លើពិភពលោក ទោះបីជាប្រទេសនោះជាប្រទេសអ្នកមានបំផុត ទំនើបបំផុតឬក្រីក្របំផុត អន់​ថយ​បំផុត។ ការពិតសរឲ្យឃើញថា បច្ចេកវិទ្យាថ្មីផ្លាស់ប្តូរបរិយាកាសការងារ។ មនុស្សយន្តបានជំនួសមនុស្សនៅក្នុង​រោងចក្រ។ បញ្ញាសិប្បនិម្មិតជំនួសមនុស្សក្នុងការិយាល័យ។ ដូច្នេះ បញ្ហាសំខាន់គឺថ្នាក់ដឹកនាំអាស៊ានក្នុងនោះមាន​វៀតណាមត្រូវយល់ច្បាស់ថា បច្ចេកវិទ្យានឹងប៉ះពាល់ដល់អនាគតការងារយ៉ាងដូចម្ត៉េច ហើយនិយោជិកគួរតែត្រូវបានបណ្តុះបណ្តាលយ៉ាងដូជម្ត៉េច ប្រព័ន្ធអប់រំត្រូវតែអភិវឌ្ឍន៍យ៉ាងដូចម្ត៉េចដើម្បីធានាថានិយោជិតនៅតែរក្សា​បានការប្រកួតប្រជែង។

យោងតាមនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក បណ្ដាប្រទេសដូចជាវៀតណាមនឹងត្រូវ​បង្ហាញពីសមត្ថភាពប្រកួតប្រជែងនៅក្នុងទិដ្ឋភាពផ្សេងៗមិនមែនពីទិដ្ឋភាពរបស់អ្នកផលិតមានចំណាតទាប​នោះទេ។ តំណាងរបស់ WEF សង្ឃឹមថា WEF ASEAN លើកនេះនឹងជាឱកាសដើម្បីពិភាក្សានិងយល់ពីជំហានបន្ទាប់ទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ