27/05/2018 10:24 GMT+7 Email Print Like 0

វៀតណាមត្រូវបានតែងតាំងចូលកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ.ស.ប


 ​ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុបេសកកម្មវៀតណាមប្រចាំអ.ស.ប (រូបថត៖ TTXVN)

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ​នៅកិច្ចប្រជុំជាប្រចាំខែរបស់ក្រុមអាស៊ី-​ប៉ាស៊ីហ្វិកប្រចាំអ.ស​.ប ក្រុម​នេះ​បាន​ឯកភាព​អនុម័ត​​លើសេចក្ដីសម្រេចដោយ​តែងតាំងវៀត ណាមជាបេ​ក្ខជនតែងមួយគត​ ក្នុងក្រុម​ចូល​កាន់​តំណែង​ជាសមាជិក​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាអ.ស.ប ក្នុងអាណ​ត្តិ២០២០-២០២១។
​ 
ថ្លែងមតិ​នៅកិច្ចប្រជុំខាងលើ ឯកអ​គ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុបេសកកម្ម​វៀតណាម​ប្រចាំអ.ស.ប​បាន​​អះអាង​ថា វៀតណាមនឹងធ្វើអ​ស់ពីកម្លាំងកាយចិត្ត​ ដើម្បី​ស័ក្តសម្យ​នឹងជំនឿទុ​ក​ចិត្ត​របស់មិត្ត​ភក្តិអន្ត​រ​ជាតិ ហើយមានគោលបំណងច​ង់ឲ្យប្រទេសនានានឹងបន្ត​គាំទ្រវៀតណាម។​
 
​ការដែលក្រុមអាស៊ី​-ប៉ាស៊ីហ្វិកឯកភាពតែងតាំងវៀតណាម​ ​ចូលកាន់តំណែង​ដ៏សំខាន់​នៃមានអត្ថន័យ​ដ៏ធំ​ធេង​ ​ដែលបង្ហា​ញនូវការគាំទ្រនិងការជឿទុកចិ​ត្ត​របស់ប្រទេសនានា​ ក្នុងតំបន់​ចំពោះវៀត​ណាម៕

 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ