28/05/2020 16:25 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ សហប្រតិបតិ្តការជាមួយន័រវេសក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19

នារសៀលថ្ងៃទី២៦ ឧសភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញពិភាក្សាតាមទូរស័ព្ទជា មួយរដ្ឋមន្រ្តីការបរទេសន័រវេសលោកស្រី Ine Eriksen Soreide អំពីវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងនិងអភិវឌ្ឍសេដ្ឋកិច្ចក្រោយពី Covid-19។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ VGP)


លោកស្រី Ine Eriksen Soreide បានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការទប់ស្កាត់ ជំងឺឆ្លងរបស់វៀតណាម ដោយចាត់ទុកថា នេះជាបទពិសោធន៍ដ៏ល្អនិងរបៀប ធ្វើប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប លោក Pham Binh Minh បានអះអាងថា វៀតណាម ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ សហប្រតិបតិ្តការជាមួយន័រវេសក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង ក៏ដូចជាជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការងារគាំពារពលរដ្ឋផងដែរ។

ភាគីទាំងពីរបានឯកភាព បន្តបង្កើនកិច្ចសហការគ្នាដើម្បីពង្រីកឲ្យបានល្អបំផុតនូវសក្ដានុពលសហប្រតិបតិ្តការនានាក្នុងទំនាក់ទំនងរវាងន័រវេស-អាស៊ាន ក្នុងឆ្នាំ២០២០ ដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ជាពិសេសគឺនៅពេលដែលវៀតណាមកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ២០២០-២០២១៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ