05/07/2019 11:24 GMT+7 Email Print Like 0

វៀតណាមត្រៀមជាស្រេចជួបសន្ទនាជាមួយសហរដ្ឋអាមេរិកអំពីភាពខុសគ្នានៃសិទ្ធិមនុស្ស


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
 

 គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងធានាសេរីភាព មាន​ជំនឿសាសនា​និង​សេរីភាព​មិន​មាន​ជំនឿសាសនារបស់ប្រជាពលរដ្ឋ។ ប្រការនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់​នៅក្នុងរដ្ឋធម្មនុញ្ញ ​ក្នុងប្រព័ន្ធ​ច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មដោយឥតឈប់ឈររបស់វៀតណាម ដែលជានិច្ចកាលត្រូវ​បាន​ធានា​និង​គោរ​ព​តាម​ការពិត​ជាក់ស្តែង។ 
 
នាថ្ងៃទី៤​ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស វៀត ណាម ក្នុងឆ្លើយ​សំណួរ​ស្តីពី​ការវាយតម្លៃរបស់វៀតណាមលើរបាយ​ការណ៍អំពីសេរីភាព​សាសនាអន្តរជាតិ របស់ក្រសួង​ការបរទេសអាមេ​រិក ដែលក្នុងនោះ ថ្វីត្បិតែ​បានទទួលស្គាល់​សមិទ្ធផល​និងវឌ្ឍនភាព​របស់​វៀត​ណាម​ក្នុង​ការ​ធានា​និង​លើកកម្ពស់ជីវភាពជំនឿសាសនាក៏ដោយ​ ប៉ុន្តែ នៅតែមានការវាយតម្លៃមិនបរានុម័ត  មួ​យចំនួន​ដោយ​ផ្អែក​លើពត៌មានមិនពិតអំពីវៀតណាម​នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​ លោកស្រី Le Thi Thu Hang បាន​អះអាងសារជាថ្មីថា៖ “គោលនយោបាយ​មុនក៏ដូច​ជាក្រោយ​របស់​វៀត​ណាម​គឺគោរព​និង​ធានា​សេរីភាព​ មានជំនឿសាសនានិងសេរីភាពមិនមានជំនឿសាសនារបស់ប្រជាពលរដ្ឋ។ ប្រការនេះ​ត្រូវបាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងប្រព័ន្ធច្បាប់ដែលត្រូវបានធ្វើវិសោ ធនកម្មដោយ​ឥតឈប់​ឈរ​របស់​វៀត​ណាម​ ដែលជានិច្ចកាលត្រូវបានធានានិងគោ រពតាមការពិតជាក់ស្តែង។ វៀតណាមត្រៀមខ្លួនជាស្រេច សហការ​និងជួបសន្ទនាជាមួយអាមេរិកក្នុងបញ្ហានេះដើម្បីកាត់បន្ថយគម្លាត ក៏ដូចជាជំរុញការ​យល់ដឹង​គ្នាទៅ​វិញទៅម​ក ​ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស​ទាំងពីរ”។
 
ពាក់​ព័ន្ធនឹង​ព័ត៌មាន​ដែលអាមេរិក​សម្រេចចិត្ត​ដាក់ពន្ធខ្ពស់​លើផលិតកម្ម​ដែកថែប​មួយចំនួន​របស់វៀត​ណាម អ្នក​នាំពាក្យក្រសួងការបរទេសវៀតណា​ម លោកស្រី Le Thi Thu Hang បានអះអាង​ថា: “ក្រសួង​ឧស្សាហកម្ម​និងពាណិជ្ជកម្មវៀតណាម ​បានព្រមាននិងដាក់អនុសាសន៍ទៅ​កាន់សហគ្រាស​ក្នុងស្រុក​អំពីការ​ដែលស្ថាប័ន​រស៊ើបអង្កេត​នៃបណ្តាប្រទេសនាំចូល ក្នុងនោះមានសហរដ្ឋអាមេ​រិក អាចផ្លាស់ប្តូរបទ ​បញ្ញត្តិ ដោយកំណត់​នូវតម្រូវ​ការតឹងរឹង នៅក្នុងករណីនៃការស៊ើ​បអង្កេតស្តីពីឧបាស្រ័យ​ពាណិជ្ជ​កម្ម ដើម្បី​ឱ្យ​សហគ្រា​ស​វៀត​ណាម​សិក្សា និងដាក់ចេញនូវយុទ្ធសាស្រ្ត​ធ្វើអា​ជីវកម្មសមស្រប។ ​ស្ថាប័ននានា​របស់​វៀត​ណាម​នឹង​បន្ត​ធ្វើកា​រ​ពិភាក្សាជាមួយភាគីអាមេរិក ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្ម ដោយអនុ លោម​តាម​បទប្បញ្ញត្តិនៃច្បាប់ និងកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភព លោក។ ទន្ទឹមជាមួយ​គ្នានោះ​​ ប្តេជ្ញា​រាំងស្កាត់នូវអំពើគេចវេសខុសច្បាប់និងការក្លែង​បន្លំប្រភពដើមផងដែរ”។
 
ធ្វើការអាត្ថា​ធិប្បាយអំពីការការបះបោរនាពេលថ្មីៗនេះរបស់ក្រុមឧទ្ទាម Houthi ដែលអនុវត្តន៍ការ​វាយប្រហារ​ទៅលើ​អារ៉ាប៊ី​សាអូ​ឌីត អ្នកនាំពាក្យក្រសួងការប​រទេស វៀតណាម លោកស្រី Le Thi Thu Ha​ng បានសង្ក​ត់​ធ្ងន់​ថា ​វៀតណាមបានជំទាស់រាល់សកម្មភាពបំផ្លាញនូវសុវត្ថិ​ភាព និងស្ថិរភាពនៅមជ្ឈឹមបូ​ព៌ា និងសូម​អំពាវ​នាវឱ្យភាគី​ពាក់ព័ន្ធ ​ព្យាយាមដោះស្រាយការខ្វែងគំនិត តាមរយៈសន្តិវិ​ធី ដោយឈរ​លើមូលដ្ឋាន​នៃច្បាប់​អន្តរជាតិ​ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា​ជាតិ សំដៅបញ្ចប់​អំពើហិង្សា​នាពេល​ឆាប់​ៗនេះ ដើម្បីស្តារសន្តិភាពឡើងវិញ​និងស្ថេរភាពនៅក្នុងតំប​ន់នេះ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ