04/01/2016 09:38 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន


វៀតណាមត្រៀមខ្លួនជាស្រេចធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥ សហគមន៍សេដ្ឋកិច្ចអាស៊ាន ( AEC ) ត្រូវ​បានបង្កើត តភ្ជាប់ខឿនសេដ្ឋកិច្ចំនួន១០ របស់​អាស៊ាន ដោយមានប្រជាជនចំនួន៦៣០លាននាក់ ។ រួមជាមួយគ្រប់ក្រសួង ស្ថាប័នផ្សេងៗ ផ្នែក​ការ​ទូត​វៀត​ណាម​បាន​សកម្មអ​នុវត្តសកម្មភាព​នានា ដើម្បីធ្វើសមាហរណកម្មសហគមន៍នេះ។ ឆ្លើយ​សំនួរ​ក្នុង​​នា​ទី​៖ ប្រជា​ជន​សួរ រដ្ឋ​មន្ត្រីឆ្លើយ នាដើមឆ្នាំ ២០១៦នេះ ឧបនាយករដ្ឋ​មន្ត្រី​និង​ជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អះអាងថា៖

“​ឆ្នាំ ២០១៦ វៀតណាមបន្តគោលការណ៍ ជំរុញទំនាក់ទំនងនយោបាយ​បង្កើតគ្រឹះដ្ឋានរឹងមាំ ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច ពាណិជ្ជកម្ម លើកទឹក​​​ចិត្តវិនិយោគពីបរទេស ចូលមកវៀតណាម និង​បើក​ទូលាយ​ទីផ្សារ​នាំចេញ​ទៅ​​ប្រទេសផ្សេងៗ។ ទីពីរ​គឺជួយ​ឧបត្ថម្ភអង្គ​ភាព​អាជីវកម្ម​បើក​ទូលាយ​ឱកាស ជា​មួយ​​បណ្ដាដៃគូ បង្កើន​ការ​​ឃោស​នា អប់រំអំពី​សហគមន៍​អាស៊ាន៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ