05/05/2017 09:51 GMT+7 Email Print Like 0

វៀតណាមត្រៀមរៀបចំសម្រាប់សន្និសីទជំនាញ IPU តំបន់អាស៊ី - ប៉ាស៊ីហ្វិក


អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong  (http://vtv.vn/) 
ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៧ សន្និសីទជំនាញ IPU តំបន់អាស៊ី - ប៉ាស៊ីហ្វិកស្ដីអំពី “ការទប់​ទល់​នឹងបម្រែបម្រួលអាកាសធាតុ៖ សកម្មភាពរបស់អ្នកតាត់តែងច្បាប់សំដៅអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាព” ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ។ នាព្រឹកថ្ងៃទី ៤ ខែឧសភា ថ្លែងមតិនៅក្នុងកិច្ចប្រជុំនៃគណកម្មាធិការចាត់តាំងនោះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានក្រើនរំលឹកចំពោះគណកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ខុទ្ទកាល័យរដ្ឋសភា និងក្រសួង ស្ថាប័នទាក់ទិនគប្បីបន្តអនុវត្តនិងសម្រេចរួចរាល់នូវរាស់កិច្ចការនៅសល់ ធានាឲ្យបាននូវជោគជ័យនៃសន្និសីទ ឆ្លើយតបនឹងការជឿទុក​ចិត្តនៃមហាសន្និសីទ IPU ដែលបានជ្រើសរើសវៀតណាមជាទីកន្លែងប្ររព្ធឡើងព្រឹត្តិការណ៍ដ៏សំខាន់នេះ ។
មកដល់ពេលនេះ កិច្ចការពិធិការ សន្តិសុខ សុខាភិបាល និងឃោសនាការ ក៏ដូចជាការរៀបចំនូវខ្លឹមសារនៃសន្និសីទកំពុងបានអនុវត្តយ៉ាងសកម្មនិងទាន់ពេលវេលា ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ