17/12/2015 09:49 GMT+7 Email Print Like 0

វៀតណាមត្រៀមរៀបចំដោយ


វៀតណាមត្រៀមរៀបចំដោយគ្រាប់គ្រាន់សំរាប់ឆ្នាំ APEC ២០១៧ (Image: VNA)

វៀតណាមត្រៀម​រៀបចំដោយគ្រាប់គ្រាន់សំរាប់ឆ្នាំ APEC ២០១៧​។ នេះគឺជា​ការអះ​អាង​របស់​អនុរដ្ឋមន្ត្រី​ការ​បរ​ទេស​វៀត​ណាម លោក  Bui Thanh​ Son បានផ្តើមឡើងនៅវេទិការ «រួម​គ្នា​បង្កើន​ធ្វើ​សកម្មភាព​ដើម្បី​ទស្សនៈ​វិស័យ​​រួម APEC » ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហាណូយ។ ថ្លែង​មតិ​នៅពិធី​បើក​វេទិកា​ អនុរដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា៖ វេទិការ សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (APEC) គឺជា​ខ្លឹម​សារអាទិភាពជួរមុខក្នុង គោល​នយោបាយកិច្ចការបរទេសរបស់វៀតណាម ដល់ឆ្នាំ​២០២០។ រួមជាមួយ​បណ្ដា​សកម្មភាពក្នុងក្របខ័ណ្ឌអាស៊ាន អ.ស.ប. និងអង្គការពាណិជ្ជកម្មពិភពលោក ​(WTO) APEC ឆ្នាំ ២០១៧ គឺជាភស្តុតាង​រស់រ​វើក​សំរាប់ដំណើរការបង្កើន​ការទូត​ពហុភា​គី​និង​សមាហរណកម្ម​អន្តរជាតិ​លើគ្រប់​ជ្រុង​ជ្រោយ​របស់​​វៀតណាម។ តំបន់ APEC បានអះអាងនូវសារៈសំខាន់ចំពោះកិច្ចការផ្លាស់ប្តូរ​ថ្មី សមាហរណកម្ម​អន្តរជាតិ​និង​អភិវឌ្ឍន៍​របស់វៀតណាម ក្នុងពេលដែលស្រូប​យក ៦៨% តំលៃប្រាក់នាំចេញ ៨២% តំលៃប្រាក់នាំចូល ៨២%​ ប្រភពទុន​វិនិយោគពី បរទេសសរុបហើយជិត ៨០% បរិមាណភ្ញៀវទេសចរអន្តរជាតិមក​ទស្សនា នៅ វៀតណាម។ ក្រៅពីនោះ នាបច្ចុប្បន្ន វៀតណាមបានចុះហត្ថលេ​ខាលើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី FTA ចំនួន​ ១៣ ក្នុងចំណោមកិច្ចព្រម​ព្រៀង FTA ចំនួន ១៥ ជាមួយបណ្ដា​ដៃគូ APEC។ នៅវេទិការ អង្គសន្និសីទ​គ្រប់​រូប​បានពិភាគ្សាអំពី ប្រធានបទ៖ ការលើកកំពស់តួនាទីរបស់ APEC ឆ្ពោះ​ទៅឆ្នាំ​២០២៥ ការជំរុញ ការ​ខំប្រឹង​ប្រែង​រួមត្រៀមរៀបចំឲ្យឆ្នាំ APEC​ វៀតណាម ២០១៧៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ