22/01/2015 14:00 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចស្វាគមន៍អង្គភាពអាជីវកម្មជប៉ុនតភ្ជាប់វិនិយោគ

នាថ្ងៃទី២១ ខែមករា​​ឆ្នាំ២០១៥ នៅ​រដ្ឋធានី​ហា​ណូយ ក្នងជំនួប​​សន្ទនាជា​​មួយ​​គណៈ​​​ប្រតិភូ​​​​ក្រសួង​​​កសិ​​រុក្ខ​​ជល​ផល​​​​​ជ​ប៉ុន​​​ដឹក​​នាំដោយ​​​លោក​​រដ្ឋមន្រ្តី Nishikawa Koya ដែល​​​កំ​ពុង​​បំ​ពេញ​​​ទស្សន​​​​​កិច្ច​​​​ការ​​​​​ងារ​​​​​នៅ​​​​វៀត​​​​​ណា​ម​​​​​ប្រ​​ធា​​ន​​​​​​រដ្ឋ​​​វៀត​​​​ណាម​​​​​លោក​ Truong​ Tan​ Sang​ បាន​ថ្លែងអំណរ​​គុណ​ដល់​​​ជប៉ុន​​ដែលបាន​​​ជួយ​​ឧបត្ថម្ភ​ អ្នក​​​នេ​​សាទ​​ត្រី​​​​នៅ​​ខេត្ត Binh​Dinh ​ភាគ​​កណ្ដាល​​វៀត​ណាមអំពី​បច្ចេក​ទេស បច្ចេក​វិទ្យាក្នុង​ការ​នេ​សាទ​ត្រី​​​ធូណា​​​មហា​​​សា​គរ ដែល​នាំមកនូវ​ប្រសិទ្ធ​ភាព ​សេដ្ឋកិច្ច​ខ្ពស់។ លោក Truong Tan Sang ​មាន​គោល​បំណង​ថា​ ជប៉ុន​​បន្ត​​ជួយ​​​​ឧប​​ត្ថម្ភ​​​ផ្ទេរ​ប្ដូរបច្ចេក​ទេស​សំ​រាប់​អ្នក​នេសាទ​នៅខេត្តក្រុង​ផ្សេងៗទៀត សំដៅ​ធ្វើ អាជី​វកម្ម​ស​ក្ដានុភាព​​នៃ​ការ​​នេ​​សាទ​​ត្រីធូណា​​មហាសាគរ​របស់​វៀត​ណាម​។


ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (ខាងស្ដាំ)និង​រដ្ឋ​មន្រ្តីក្រសួង​កសិ រុក្ខ ជលផលជប៉ុនលោក Nishikawa Koya (រូបថត៖TTXVN)

លើ​​ធារាសាស្ត្រនិងការផលិតវ៉ាក់សាំង លោកប្រធានរដ្ឋ Truong Tan Sang ចាត់ទុក ថា​វៀត​ណាម​មាន​តំបន់​វត្ថុ​ធា​តុ​​ដើមធំដែលបម្រើឲ្យវិស័យផលិតវ៉ាក់សាំង បង្ការប្រឆាំងជំងឺផ្សាសាយបក្សាបក្សី ហេតុ​នេះហើយ​វៀត​ណាម​ត្រៀ​មខ្លួនជាស្រេច សហប្រតិ​បតិ្តការ​ជាមួយ​ជប៉ុន​ក្នុង​វិស័យ​នេះ​។ លោក Truong Tan Sang បាន​​អះអាង​ថា​វៀត​​​ណាម​ជានិច្ច​កាល​កែលំ​អរបរិយា​កាសវិនិយោគ ត្រៀមខ្លួនជាស្រេច​ស្វាគមន៍​អង្គភាព​អាជីវកម្ម​បរទេស​មក​​​​ត​ភ្ជាប់វិនិយោគ ធ្វើ​​អាជីវកម្ម ក្នុងនោះមានអង្គភាពអាជីវកម្មជប៉ុនផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ