01/06/2016 14:58 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មជប៉ុន

នាពេលរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Trinh Dinh Dung និងគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសជប៉ុន និងចូល​រួមសន្និសីទ អនាគតអាស៊ីលើកទី២២។


ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ថ្លែងមតិក្នុងសន្និសីទ

មុននោះ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានទទួលជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ ដីធ្លីនិងទេសចរណ៍ជប៉ុន លោក Keichi Ishi និងសម្ព័ន្ធក្រុមហ៊ុននាំមុខមួយចំនួនរបស់ជប៉ុនទៀតផង។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រី Keichi Ishi លោក Trinh Dinh Dung បានស្នើរឲ្យ ជប៉ុនបន្តការជួយឧបត្ថម្ភវៀតណាម កសាងនិងបំពេញបន្ថែមនូវមូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធមានទ្រង់ទ្រាយធំរបស់ប្រទេសជាតិ។

ក្នុងថ្ងៃដដែល លោក Trinh Dinh Dung បានជួបប្រាស្រ័យនិងពិភាគ្សាការ​ងារជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខមួយចំនួនរបស់ជប៉ុន។​នៅទីនេះ លោកឧបនាយរដ្ឋមន្ត្រីវៀតណាមបានអះអាងថា ជប៉ុនជាដៃគូសំខាន់ជួរមុខ និងយូរអង្វេងរបស់វៀតណាម។ ក្នុងជំនួបជាមួយលោក Hiroshi Sakuma អនុប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi លោក Trinh Dinh Dung បានស្នើរឲ្យសម្ព័ន្ធក្រុមហ៊ុននេះ បន្តពង្រីកសកម្មភាពវិនិយោគ ពាណិជ្ជកម្មនៅវៀតណាមលើគ្រប់វិស័យ ក្នុងនោះមានគំរោងការ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មឧបត្ថម្ភនិងទាំងលើវិស័យកសិកម្ម។

នាព្រឹកថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានទទួលជួបជាមួយលោក Shigeki Dantani ប្រធានសម្ព័ន្ធក្រុមហ៊ុន Sojitz ជាក្រុមហ៊ុនបរទេសដំបូងដែលមានការិយាល័យតំណាងនៅវៀតណាម (គឺពីឆ្នាំ១៩៨៦) និង ទទួលជួបប្រធានក្រុមហ៊ុនរបស់ជប៉ុនមួយចំនួនទៀតផង។

នាពេលរសៀលថ្ងៃទី៣១ ខែឧសភា លោក Trinh Dinh Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល​វៀត​ណាម​បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡស៊ីសំដៅចូលរូមវេទិការសេដ្ឋកិច្ចពិភព លោក WEF-ASEAN៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ