25/05/2015 10:14 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហ​ប្រជាជាតិ


វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នារ​សៀលថ្ងៃទី​២៣ខែឧសភាឆ្នាំ​២០១៥​ នៅ​ទីក្រុង​ហាណូយ ក្រសួង​ការ​ពារ​ប្រ​ទេស​វៀតណាម បាន​រៀប​ចំសន្និសីទ​បូក​សរុប​ជាជំហាន​ដំបូង​នូវរយៈពេល​១ឆ្នាំ អនុវត្តភារកិច្ច​រក្សាសន្តិភាព​របស់អង្គ​ការសហ​ប្រជា​ជាតិ និង​ប្រកាស​គំរោង​ផែន​ការកសាង​មជ្ឈមណ្ឌលរក្សាស​ន្តិភាព​វៀតណាម​។ ឧបនាយក​រដ្ឋមន្ត្រី និងជារ​ដ្ឋមន្ត្រី​ការបរ​ទេស​វៀត​ណាម លោក Pham Binh Minh អគ្គលេខាធិការ​អង្គការសហប្រ​ជា​ជាតិ លោក Ban Ki Moon រួមជា​មួយ​ដំណាង​របស់​អង្គការសហ​ប្រជាជាតិ ស្ថាន​ទូត​នៃបណ្ដាប្រទេស​ប្រចាំ​នៅ​វៀតណាម និ​ងថ្នាក់ដឹក​នាំរបស់​បណ្ដាក្រ​សួង ស្ថា​ប័ន​មជ្ឈឹម​បាន​អញ្ជើញ​ចូលរួម​សន្និ​សីទ​នេះ។ ថ្លែង​មតិនៅទី​នេះ ឧបនាយក​រដ្ឋមន្ត្រី​ លោក Pham Binh Minh បាន​លើក​ច្បាស់​ថា៖ ការចូល​រួមសកម្មភាព​រក្សាសន្តិ​ភាព​របស់អង្គការសហ​ប្រជាជាតិ ជាភារ​កិច្ច​សំបាក​១ ប៉ុន្តែ​ក៏ខ្ពង់​ខ្ពស់​ដែរ។ ទន្ទឹម​នឹង​នោះ លោក Pham Binh Minh ក៏បាន​ថ្លែងអំណរ​គុណចំពោះ​ការជួយ​ឧបត្ថម្ភ គាំ​ទ្រ​ដ៏ថ្លៃ​ថ្នូរ​របស់ លោកអគ្គលេខាធិការ និងស្ថាប័ន​នានារបស់​អង្គការ​សហប្រជា​ជាតិ​ប្រទេស​មិត្ត​នានា​សំរាប់​វៀត​ណាម ក្នុង​រយៈពេល​កន្លង​ទៅ ហើយ​សង្ឃឹម​ថា៖ លោកអគ្គ​លេខាធិការ​នឹងបន្តយក​ចិត្តទុក​ដាក់ បង្ក​លក្ខណះ​ងាយ​ស្រួល​ថែមទៀត​ ដើម្បីវៀតណាម​បន្តរួមវិភាគ​ទាន​ច្រើន​ជាង និង​ប្រសិទ្ធ​ភាព​ជាង ក្នុ​ងបណ្ដា​សកម្មភាព​រក្សាស​ន្តិភាព របស់​អង្គការសហ​ប្រជា​ជាតិ។

​លោកអគ្គ​លេខាធិការ​អង្គការ​សហប្រជា​ជាតិ Ban Ki Moon មាន​គោល​បំ​ណង​ថា៖ មជ្ឈមណ្ឌ​ល​រក្សា​សន្តិភាព​វៀត​ណាម​ បន្តបណ្ដុះបណ្ដាល​នាយ​ទាហាន​មានសមត្ថកិច្ច​សកម្ម​ចូលរួម ​បណ្ដាស​កម្មកិច្ច​រក្សាសន្តិ​ភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ដើម្បីកសាង​ពិភពលោក​មួយប្រកប​ដោយ​សន្តិភាព។

​នារសៀលថ្ងៃ​ទី២៣ខែឧសភាឆ្នាំ​២០១៥​ លោក Ban Ki Moon បានអញ្ជើញ​ចូល​រួមស​ម័យប្រជុំ​លើក​ទី៩ រដ្ឋ​សភា​វៀត​ណាម នីតិកាល​ទី១៣។ នាយប់ថ្ងៃនេះ​ដែរ អគ្គលេខា​ធិការអង្គ​ការសហប្រជា​ជាតិ លោក Ban Ki Moon និង​លោកជំ​ទាវ បាន​ចាក​ចេញ​ពីរ​ដ្ឋធានី​ហាណូយ បញ្ចប់​ដំណើរទ​ស្សន​កិច្ចជាផ្លូវការ​នៅវៀតណាម ប្រកបដោយជោគ​ជ័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ