26/07/2019 11:24 GMT+7 Email Print Like 0

វៀតណាមត្រូវការទាញយកសាធារណៈមតិអន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត

 សាធា រណៈមតិពិភពលោកបានឡើងសម្លេងគាំទ្រ វៀតណាម ព្រមទាំងសម្ដែងក្ដីព្រួយ បារម្ភ​ចំពោះ​អំពើ​រំលោភ​ច្បាប់​របស់ចិន ក៏ដូចជាអំពាវនាវអោយមានដំណោះ ស្រាយសន្តិភាពមួយដើម្បី​ជៀសវាង​ធ្វើអោ​យ​ភាព​តាន​តឹង​បន្តកើនឡើងផងដែរ។
 
យោងតាម​ព័ត៌មានដែលបានផ្សាយ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ក្រុមនាវាអង្កេតរុករកប្រេង Haiyang Dizhi 8 របស់ចិន​បានប្រព្រឹត្តអំពើរំលោភច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខនិងតំបន់​ខ្ពង់រាប​បាត​សមុទ្រ​របស់​វៀត​ណាម​នៅប៉ែកខាងត្បូងសមុទ្រ ខាងកើត។ សកម្មភាពដោយ​មិន​អើ​ពើដ​ល់ច្បាប់​អន្តរជាតិ​របស់​ចិន​នៅ​សមុទ្រ​ ខាងកើត បានក្លាយទៅជាប្រធានបទដែលទាក់ទាញការ យកចិត្តទុកដាក់យ៉ាង ខ្លាំង ព្រម​ទាំង​ធ្វើ​អោយ​សាធារណៈមតិពិភពលោកអរិចិត្តផងដែរ។ សាធា រណៈមតិពិភពលោកបានឡើងសម្លេងគាំទ្រវៀតណាម ព្រមទាំង​សម្ដែងក្ដីព្រួយ បារម្ភចំពោះអំពើរំលោភច្បាប់របស់ចិន ក៏ដូចជាអំពាវនាវអោយមានដំណោះ ស្រាយសន្តិភាព​មួយដើម្បីជៀសវាងធ្វើអោយភាពតានតឹងបន្តកើនឡើងផងដែរ។
 
ឆ្លើយសម្ភាន៍រ​បស់អ្នកព័ត៌មាន VOV ក្នុងឱកាសចូលរួមព្រឹត្តិការណ៍មួយនៅ ទីក្រុងហាណូយកាលពីថ្ងៃទី២៤ ខែក​ក្កដា ​បណ្ឌិត Umnova Irina Anatolyevna ប្រធានគណៈស្រាវជ្រាវរដ្ឋធម្មនុញ្ញ-ច្បាប់នៃ​សាក​ល​វិទ្យាល័យ​យុត្តិធម៌​ ចំណុះ តុលាការកំពូលសហព័ន្ធរុស្ស៊ី បានចាត់ទុកថា៖
 
“នាពេល​កើតមានឡើងឧបត្តិហេតុ វៀតណាមគួរតែអំពាវនាវការគាំទ្ររបស់ ប្រទេសនា​នាលើ​ពិភព​លោក​ដូច​ជា​រុស្ស៊ី​ ប្រទេសអឺរ៉ុប ឬអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សំដៅ​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​សមុទ្រ​ខាង កើត។ ការដែលប្រទេសនានាលើពិភពលោកឡើងសម្លេងប្រឆាំងជំទាស់នឹងអំពើ របស់​ចិន​ដែល​​រំលោភ​លើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើតនោះ គឺមាន​សារ​សំខាន់​ណា​ស់​។ សហគមន៍អន្តរជាតិគប្បីស្នើ អោយចិនត្រូវគោរពសិទ្ធិរបស់ភាគីទាក់ទិននានា ជំរុញ​កិច្ច​ចរចា​និង​គោរពច្បាប់ អន្តរជាតិផងដែរ។ ទន្ទឹមនឹងនោះ វៀតណាមត្រូវការប្រកាន់យ៉ាងខ្ជាប់នូវទស្សនៈ របស់​ខ្លួន​ស្ដីពី​ការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងសង្កត់ធ្ងន់លើគោល ជំហរប្រឆាំង​ជំទាស់ការ​ប្រើប្រាស់​អំពើហឹង្សាផងដែរ”។
 
តាមលោកស្រី ​Umnova Irina Anatolyevna បានអោយដឹងថា សកម្មភាព របស់ចិនបាន​ដើរផ្ទុយ​ទៅនឹង​អនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ការដោះស្រាយ​ជម្លោះ ​ដោយសន្តិវិធីរបស់ប្រទេសអាស៊ីអាគ្នេយ៍នា​នាផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ