01/03/2016 10:12 GMT+7 Email Print Like 0

វៀតណាមត្រូវបានអញ្ជើញជាវាគ្មិននៅសន្និសីទ KINSES 2016 ស្ដីអំពីបច្ចេកវិទ្យា អប់រំ


បណ្ឌិត Pham Minh Tuan

KINSES 2016 ជាសន្និសីទជំនាញ ស្ដីអំពីការអប់រំ ដែល​ត្រូវបាន​មូល​និធិវិនិយោគ​ជប៉ុន Kaizen សាលា​គ្រប់​គ្រង​អាជីវកម្ម​ Insead និង​មហាវិទ្យាល័យ​ New York (អាមេរិក) រៀប​ចំឡើង បានប្រព្រឹត្តទៅ នាថ្ងៃទី២៧ និង​ទី២៨ ខែ​កុម្ភះ ឆ្នាំ២០១៦ នៅ​មហាវិទ្យា​ល័យ Zayed , ទីក្រុង Dubai អារ៉ាប់ពីសាអ៊ូឌិត​។ KINSES ២០១៦ មាន​ការចូល​រួម​របស់​ដំណាង​ជាង៣០០​នាក់ និង​វាគ្មិនចំនួន៥០នាក់ មកពីប្រទេសចំនួន​២០ លើទូទាំង​ពិភពលោក។ បណ្ឌិត Pham Minh Tuan អ្នក​បង្កើតប្រព័ន្ធបច្ចេកវិទ្យា​អប់រំ TOPICA ជាដំណាងវៀត​ណាម បាន​អញ្ជើញ​ជា​វាគ្មិន​មក​ចូល​រួម​សន្និសីទ​នេះ។​

​ដោយប្រធានបទ៖ និន្នាការពិភពលោកទាំងមូល ស្ថានភាពជាក់ស្ដែងនៅក្នុង​តំបន់ KINSES ២០១៦ មានកិច្ចប្រជុំ​ពិភាក្សា​ចំនួន​​១១ ប្រមូលផ្ដុំស្ដីអំពីនិន្នាការបច្ចេក​វិទ្យាអប់រំ (Edtech) និងការអភិវឌ្ឍន៍​ខ្លាំង​ក្លារ​បស់​វាលើទូ​ទាំង​ពិភព​លោក ជាពិសេស​ គឺទ្វីបអាស៊ីនិងអាហ្វីក។ នៅទីនេះ បណ្ឌិត Pham Minh Tuan បានអធិប្បាយអំពីការ​ជះឥទ្ធិពល​នៃ E-Learning ចំពោះខឿនអប់រំ​ នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ តាម​នោះ E-Learning នឹងនាំ​មក​នូវឱកាស​សិក្សារៀន​សូត្រ គុណភាពខ្ពស់ ចំណាយសម​ស្រប សំរាប់​និស្សិតលើ​ទូទាំង​ពិភពលោក ដែល​ក្នុង​នោះមា​ន​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ