23/10/2015 09:20 GMT+7 Email Print Like 0

វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ IPU អាណត្តិ ២០១៥-២០១៩


វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ IPU អាណត្តិ ២០១៥-២០១៩

មហា​សន្និបាតអន្តរសភាពិភពលោក លើកទី១៣៣ ( IPU ១៣៣) និង​សន្និសីទទាក់ទិននានា ដែលប្រព្រឹត្តទៅ នៅទី​ក្រុង Geneva ស្វីស បាន​បិទបញ្ចប់​នាថ្ងៃទី២១ខែតុលាឆ្នាំ២០១៥ ក្រោយ​រយៈពេល​៥ថ្ងៃធ្វើការ​។ នៅទីនេះ បណ្ដា​សមាជិក​បាន​ជ្រើស​តាំងវៀតណាម ជាប្រទេសមួយក្នុងចំណោមប្រទេស​ចំនួន២ ដំណាង​អោយ​បណ្ដា​ប្រទេស និង​តំបន់​ដែន​ដី អាស៊ី-ប៉ាស៊ីហ្វីក ចូលរួមគណៈកម្មាធិការ​ប្រតិបត្តិ  IPU អាណត្តិ ២០១៥-២០១៩។ ដោយ​តួនា​ទី​ជា​អ្នក​ដំណាង​អោយ​តំបន់អាស៊ី-ប៉ា​ស៊ីហ្វីក វៀតណាមនឹងបន្ត​ពង្រីកតួនាទី និង​សក្ដានុភាព​របស់ប្រទេស​វៀត​ណាម​និយាយ​ដោយ​ឡែក និង​របស់តំបន់​និយាយ​រួម នៅវេទិកាអន្តរ​សភាពិភព​លោក​នេះ តាម​នោះជំរុញទំនាក់ទំនង​រួម ដើម្បី​ផល​ប្រយោជន៍​ជាតិ និងសមស្របជា​មួយ​ផល​ប្រយោជន៍ របស់តំបន់និងពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ