07/12/2021 13:22 GMT+7 Email Print Like 0

វៀតណាមតែងតែផ្តល់អាទិភាពនិងការអភិវឌ្ឍលើទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ

ហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane (រូបថត៖ TTXVN)
 
ទិដ្ឋភាពនៃជំនួប 


នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane និងប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា គោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមគឺតែងតែផ្តល់អាទិភាពនិងការអភិវឌ្ឍលើទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវនិងស្នើថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ រក្សាការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់និងយន្តការសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក៏បានស្នើឱ្យប្រទេសទាំងពីរសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ចំណែកឯប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានជម្រាបជូនលោកប្រធានរដ្ឋ  Nguyen Xuan Phuc អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងបានជម្រាបនូវលទ្ធផលនៃជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមទាំងការគាំទ្ររបស់វៀតណាមចំពោះឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ លោកប្រធានរដ្ឋសភាឡាវបានស្នើភាគីទាំងពីរបន្តជំរុញគម្រោងតភ្ជាប់សេដ្ឋកិច្ចនិងចរាចរណ៍ដូចជា គម្រោងសាងសង់ផ្លូវហាយវេវៀងច័ន្ទ-ហាណូយ គម្រោងផ្លូវដែក Khammuan-Vung Ang...។ ទន្ទឹមនឹងនោះ លោកក៏បានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យបានខ្លាំងខ្លាថែមទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ