27/08/2019 11:41 GMT+7 Email Print Like 0

វៀតណាមតស៊ូការពារផលប្រយោជន៍ជាតិដោយសន្តិវិធី


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang
 

ដោយ​មានសកម្មភាពលើដីជាក់ស្ដែងនៅលើថ្មប៉ប្រះ ទឹក Vanguard Bank ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ចិន​បានរំលោភបំពានលើរាល់បទបញ្ញត្តិនៃ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ដោយរំលោភលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងសិទ្ធិយុត្តាធិការរបស់របស់វៀតណាមនៅដែនសមុទ្រនេះ។ 

នា​បច្ចុប្បន្ននេះ វៀតណាមបានជ្រើសរើសយកការតស៊ូការពារផលប្រយោជន៍ជាតិដោយសន្តិវិធី។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ “ ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ ​ក្រុមនាវាស្រាវជ្រាវ Haiyang 8 រប​ស់ចិនមានអំពើរំលោភបំពានលើតំបន់សេដ្ឋកិច្ច​ផ្ដាច់​មុខ និងតំបន់​ខ្ពង់​រាប​បាត​សមុទ្រវៀតណាម នៅភាគខាងត្បូងនៃសមុទ្រខាងកើត។ នេះគឺជា​ដែន​សមុទ្រ​រប​ស់​វៀត​ណាម​ទាំង​ស្រុង​ ដោយបានកំណត់ ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដែល​វៀត​ណាម និងចិនសុទ្ធតែជាប្រទេស​ហត្ថលេខី។ វៀតណាម​បាន​ទាក់​ទង​ជាមួយ​ភាគី​ចិន​ជាច្រើន​លើក​ច្រើន​សារ​តាមរយៈការទូត ដោយសំណូមពរ អោយចិន បញ្ឈប់ភ្លាមមួយរំពេចនូវទង្វើខុសច្បាប់ ដកនា​វា​ទាំង​អស់​ចេញ​ពី ដែនសមុទ្ររបស់វៀតណាម ព្រមទាំងគោរពសិទ្ធិ​អធិបតេយ្យ​ភាព​និង​សិទ្ធិ​យុត្តាធិការ​របស់​វៀត​ណាម​ ដើម្បី​ទំនាក់ទំនងទ្វេភាគី និងស្ថិរភាព សុខសន្តិភាពក្នុងតំបន់។ ”
 
អនុវត្ត​អធិបតេយ្យភាពដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ
 
ទាក់ទងនឹងឥរិយាបថរបស់កងកម្លាំងអនុវត្តច្បាប់របស់​វៀតណាមនៅកន្លែ​ងកើតហេតុនេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀត​ណាមបានឲ្យដឹងថា៖ “ កងកម្លាំងមានសមត្ថកិច្ចនៅលើដែន​សមុទ្ររបស់វៀ​តណាម បន្ត​អនុវត្ត​ន៍រាល់វិធានការសមស្របក្នុងការអនុវត្តន៍អធិ​បតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិ​ទ្ធិយុត្តាធិ​ការ​ ដោយសន្តិវិធី ស្របតាមច្បាប់ សំដៅការពារដែនសមុទ្រវៀតណាម។ តាមលោក បណ្ឌិត Tran Cong Truc អតីត​ប្រធាន​គណៈកម្មាធិការព្រំដែនរដ្ឋាភិបាលបានអះអាងថា៖
 
“ស្ដីពីគតិយុត្តិន​យោបាយចំពោះរាល់បញ្ហា ដែលកំពុងកើតមានឡើងនៅដែនសមុទ្រខាងកើតនោះ ខ្ញុំ​ចាត់​ទុក​ថា​​រាល់​ប្រតិកម្មរបស់យើងខាងការទូត និងនៅលើដីជាក់ស្ដែងអំពីព្រឹត្តិការណ៍ ថ្មប៉ប្រះ ទឹក Vanguard Bank នោះ ​យើងបានប្រកាន់ជំហរយ៉ាងរឹងមាំ ហើយថែមទាំងបង្ហាញនូវសុឆន្ទៈរបស់យើង“។ ពិតណាស់ថា យើង​បាន​រក្សា​យ៉ាង​ល្អនូវស្ថានភាពនៅទីនេះផងដែរ។
 
ការពារផលប្រយោជន៍ជាតិដោយសន្តិវិធី
 
នា​បច្ចុប្បន្ននេះ វៀតណាមបានចាត់វិធានការសមស្របជាច្រើនក្នុងការតស៊ូលើដីជាក់ស្ដែង។ ក្រសួងកា​រ​បរទេស​វៀត​ណាម​បានប្រគល់កំណត់ទូតដោយប្រឆាំងជំទាស់ ចំពោះរាល់សកម្ម​ភាពខុសច្បាប់របស់ ក្រុម​នាវា​ស្រាវ​ជ្រាវ​ Haiyang 8 ដល់ភាគីចិន និងទាក់​ទងតាម​ផ្លូវការទូតជាច្រើនលើកច្រើន​សារជាមួយ​ចិន។ ទាំងនេះគឺជា​ការបោះជំហាន​ដំបូងក្នុង​ការតស៊ូ​ដោយសន្តិវិធី​ តាមការ​កំណត់​របស់​ធម្មនុញ្ញ​អង្គការ​សហប្រ​ជាជាតិ​។ លោកបណ្ឌិត Hoang Viet គ្រូបង្រៀននៃមហាវិទ្យាល័យច្បាប់​ហូជីមិញ​បានឲ្យដឹងថា​៖
 
“ធម្មនុញ្ញ​អង្គការសហប្រជាជាតិបានចែងអំពីសន្តិវិធីគឺរួមមាន ការចរចា សម្រុះ​សម្រួល​រវាង​ភាគី​ទាក់​ទិន​នានា។​ វៀតណាមបានផ្ញើកំណត់ទូតចំនួន ៣ ដង និងទាក់ទងជាមួយភាគីចិនតាមផ្លូវការទូតជាច្រើន។ វិធាន​​កា​រ​ទី ២ គឺ ប្រើ ភាគីទី ៣ ដើម្បិចូលរួមដំណើរការចរចា និងដោះស្រាយបញ្ហាផ្ទាល់ផងដែរ“។

ចំណែក​​ឯសាស្ត្រាចារ្យរងបណ្ឌិត Nguyen Ba Dien ប្រធានដេប៉ាតឺម៉ង់ច្បាប់អន្តរជាតិ នៃ​មហា​វិទ្យា​ល័យ​ជាតិ​ហាហូ​យ​បានអះអាងថា ថ្មប៉ប្រះ ទឹក Vanguard Bank គឺស្ថិតក្នុងតំបន់សេច្ចកិច្ចផ្ដាច់មុខរបស់វៀតណាម។ សកម្មភាព​របស់ចិននៅតំបន់នេះគឺខុសច្បាប់ទាំងស្រុង។ លោកបានអះអាងថា៖
 
“យើងចាំ​បាច់ត្រូវបញ្ជូនសំណុំរឿងនេះឡើងអង្គការអន្តរជាតិ ដូចជាអង្កការសហប្រជាជាតិ។ ប្រសិន​បើរាល់​ការខិត​ខំប្រឹង​ប្រែងក្នុងការសម្រុះសម្រួល លារចរចា និងរាល់ការអត់ធ្មត់របស់យើងអស់ដែនកំណត់នោះ យើង​ត្រូវ​ប្ដឹង​តវ៉ាចិនឡើងតុលាការអន្តរជាតិ។ យើងមានមូលដ្ឋានគតិយុត្តិដ៏រឹងមាំជាងហ្វីលីពីន បើប្រៀប​ធៀប​នឹង​ការ​ប្ដឹង​តវ៉ាចិនកាលពីមុន“។
 
ក្នុងរយៈ​ពេលប៉ុន្មានថ្ងៃកន្លងទៅ វៀតណាមបានឆ្លៀតយករាល់វិធានការការទូត ដើម្បីទាក់ទងជាមួយចិន ដោយ​ស្នើ​ឲ្យចិនដកក្រុមនាវាស្រាវជ្រាវ Haiyang Dizhi 8 ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម សំដៅ​ការ​ពារ​ទំនាក់ទំនងការទូត ដែលមានស្រាប់រវាងភាគីទាំងពីរ។ ប្រសិនបើចិន​មិន​ព្រម​ទទួល​យក​នូវ​សុឆន្ទៈ​នេះ​ វៀ​តណាមអាចប្រើជំហានជាបន្ត ក្នុងការតស៊ូដោយ​សន្តិវិធី ដើម្បីការ​ពារ​ផល​ប្រយោជន៍​សមស្រប​របស់​ខ្លួន​នៅលើ​សមុទ្រ​ខាងកើត​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ