12/10/2016 10:10 GMT+7 Email Print Like 0

វៀតណាមដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចនៃសហគមន៍ Francophone


វៀតណាមដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចនៃសហគមន៍ Francophone (VOV)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ឡាវ និងកម្ពុជា ចាប់ពីថ្ងៃទី ១០ ដល់ទី ១៨ ខែតុលា ឆ្នាំ​២០១៦​​ នាថ្ងៃទី ១១ តុលា អគ្គលេខាធិការអង្គការ Francophone លោកស្រី Michealle Jean បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម។ នារៀលថ្ងៃទី ១១ តុលា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយអគ្គលេខាធិការ Francophone  លោកស្រី Michealle Jean។ មុននោះ ថ្លែងមតិនៅជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម​វៀត​ណាម​ លោក  Tran Tuan Anh  អគ្គលេខាធិការ Francophone  លោកស្រី Michealle Jean បានឲ្យដឹងថា៖

«យើងឃើញនូវសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅរបស់ខឿនសេដ្ឋកិច្ចវៀតណាម ដោយមានការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង ៣ ជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប សហភាពអឺរ៉ុបនិងកូរ៉ខាងត្បូង​នា​ឆ្នាំ២០១៥។ ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាខែធ្នូ ឆ្នាំ២០១៥ នឹងធ្វើឲ្យវៀតណាមបើកចេញទ្វេថែមទៀតចូលក្នុងសេដ្ឋកិច្ចតំបន់។ នេះគឺជាសញ្ញាគួរឲ្យចាប់អារម្មណ៍។ ក្នុងយុទ្ធ​សាស្ត្រសេដ្ឋកិច្ចថ្មីរបស់សហគមន៍ Francophone នៅ មានឱកាសជាច្រើនដើម្បីភាគីទាំងពីរបើកទូលាយកិច្ចសហប្រតិបត្តិការ។»។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណពិជ្ជកម្មវៀតណាម លោក  Tran Tuan Anh បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរព​ទំនាក់ទំនងសហប្រតិបត្តិការជាមួយប្លុក Francophone ហើយសង្ឃឹមថា៖ Francophone នឹងបន្តគាំទ្រវៀត ណាមក្នុងសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសក្នុងប្លុកនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ