31/08/2015 09:45 GMT+7 Email Print Like 0

វៀតណាមដើរតួនាទីយ៉ាងសកម្មក្នុងសកម្មភាពសមភាពភេទអន្តរជាតិ


នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo A

បន្តដំណើរ​ទស្សនកិច្ច​នៅជប៉ុន នាថ្ងៃទី២៩ខែសីហាឆ្នាំ២០១៥ ថ្លែងមតិនៅក្នុងពិ​ធីបិទ​សន្និសីទ​​៖ ក្រុម​ប្រឹក្សា​សកល​ ដើម្បី​នារី អនុប្រធាន​រដ្ឋសភាវៀតណាម លោក​ស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖ នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​ បង្ហាញ​នូវការ​យកចិត្តទុក​ដាក់របស់​រដ្ឋាភិបាលជ​ប៉ុន ដើម្បី​ជំរុញការ​ចូលរួម​របស់​នារី ក្នុង​ជីវ​ភាព​​រស់​នៅ សង្គម​ជប៉ុន និង​លើពិភពលោក។ នេះក៏ជាឱកាសដើម្បីអង្គសន្និ​សីទ ពិភាក្សា និង​នាំចេញ​ដំណោះ​ស្រាយ​សំរាប់​ការលំបាក​សាកល្បង​នានា ក្នុង​កិច្ចការ​ផ្ទេរប្រគល់​សិទ្ធិសំរាប់​នារី​ផងដែរ។ អនុប្រធាន​រដ្ឋ​សភា Nguyen Thi Kim Ngan បាន​អោយ​ដឹងថា៖ វៀត​ណាម​បាន​ចេញ​ផ្សាយ និង​សកម្មអនុវត្តយុទ្ធសាស្ត្រ​ជាតិ អំពី​សមភាពភេទ​ដំណាក់​កាល ២០១១-២០២០ និងនាំ​ចេញ​គោល​ដៅ​ជាតិ អំពី​សមភាព​ភេទ បង្កើន​សកម្មភាព​សហប្រតិបត្តិការ​អន្តរជាតិ។

​ក្នុងបទថ្លែងមតិមុននេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានផ្ញើ​សារ១​ចំពោះអង្គសន្និសីទ​ទាំងឡាយ នោះ​គឺគោល​បំណង ទាំងនារី​និងបុរស​រួមគ្នា​កសាង​សង្គមមួយ គួរអោយរស់នៅ ហើយក្នុងនោះ ពង្រីក​តួនាទី​និង​សមិទ្ធិភាព​របស់​នារីទៀត​ផង។ នាយក​រដ្ឋមន្ត្រី លោក Shinzo Abe ក៏បាន​សន្យាថា​ នឹងផ្តល់ទឹក​ប្រាក់ ODA ចំនួន​4,2 ពាន់​លាន​យិន ដើម្បី​ជំរុញតួនា​ទីរបស់​នារី​លើពិភព​លោក​ទាំង​មូល៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ