25/08/2016 10:20 GMT+7 Email Print Like 0

វៀតណាមដើរតួនាទីដ៏សែនសំខាន់ចំពោះអង្គភាពអាជីវកម្មជប៉ុន 24 សីហា 2016 - 16:10:07


វៀតណាមដើរតួនាទីដ៏សែនសំខាន់ចំពោះអង្គភាពអាជីវកម្មជប៉ុន
នៅក្នុងជំនួបប្រាស្រ័យ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក​ Nguyen​ Xuan Phuc បានស្វាគមន៍លោក​ Takahashi Kyohei និងលោក Nakamura Kuniharu សហប្រធាន​គណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាមនៃសម្ព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន​និងសមាជិកនានាបានចូលរួមកិច្ចប្រជុំកំពូល ចាប់ផ្តើមដំណាក់កាល៦ នៃគំនិតច្នៃប្រឌិតថ្មីរួមវៀតណាម-ជប៉ុន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម ជានិច្ចកាលគោរព យកចិត្តទុកដាក់ និងគាំទ្រ បង្កលក្ខណៈងាយ​ស្រួល ដើម្បីអង្គភាពអាជីវកម្មជប៉ុនមកបោះទុន វិនិយោគយូរអង្វែងនិងជោគជ័យនៅវៀតណាម។

នាយករដ្ឋមន្ត្រីក៏បានសម្ដែងគោលបំណងថា៖ នាពេលខាងមុខនេះ ដោយមានការរួមវិភាគទានរបស់សម្ព័ន្ធ
បណ្ដាអង្គការសេដ្ឋកិច្ចជប៉ុននឹងបង្កើតឡើងរលកវិនិយោគធំមួយមានគុណភាពខ្ពស់ថែមទៀតពីជប៉ុនចូល​មក​​វៀតណាម។

រីឯ លោក Takahashi Kyohei បានវាយតំលៃវៀតណាមដើរតួនាទីសំខាន់​បំផុតចំពោះអង្គភាពអាជីវកម្មជប៉ុន​ និង​ចាត់ទុក លទ្ធផលនេះបានបង្ហាញនូវការខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ