18/10/2020 16:42 GMT+7 Email Print Like 0

វៀតណាមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខស្តីពីស៊ូដង់ខាងត្បូង

ថ្លែងមតិនៅទីនេះ តំណាងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍វិជ្ជមានក្នុងវិស័យនយោបាយ - សន្តិសុខ នៅស៊ូដង់ខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង នៅខែកុម្ភៈឆ្នាំ ២០២០ ដោយហេតុនេះ រួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការពារក្រុមងាយរងគ្រោះ ក្នុងនោះមានកុមារផង។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ


នាថ្ងៃទី ១៦ ខែតុលា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងនាមជាប្រធានគណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលបន្ទុកស៊ូដង់ខាងត្បូងបានធ្វើជាអធិបតីសម័យប្រជុំតាមអនឡាញ រវាងគណៈកម្មាធិការជាមួយ លោកស្រី Virginia Gamba តំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិអំពីកុមារនិងជម្លោះប្រដាប់អាវុធ។ ថ្លែងមតិនៅទីនេះ តំណាងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍វិជ្ជមានក្នុងវិស័យនយោបាយ - សន្តិសុខ នៅស៊ូដង់ខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង នៅខែកុម្ភៈឆ្នាំ ២០២០ ដោយហេតុនេះ បានរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការពារក្រុមងាយរងគ្រោះ ក្នុងនោះមានកុមារ ផង។ តំណាងវៀតណាមរូបនេះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលស៊ូដង់ខាងត្បូងបន្តជំរុញការអនុវត្តកម្មវិធីសកម្មភាពរួមជាមួយអង្គការសហប្រជាជាតិនិងបង្កើនការធានាការទទួលបានអាហារ ការអប់រំនិងសុខភាពសម្រាប់កុមារ។ លោកសង្ឃឹមថា អង្គការសហប្រជាជាតិ អង្គការនានាក្នុងតំបន់និងដៃគូអន្តរជាតិដទៃទៀតនឹងបន្តគាំទ្រដល់ស៊ូដង់ខាងត្បូងក្នុងដំណាក់កាលអន្តរកាលនេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ