05/03/2016 09:43 GMT+7 Email Print Like 0

វៀតណាមដឹកនាំសម័យពិភាគ្សាស្តីពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្ស

នាថ្ងៃទី៣ ខែ​មិនា ឆ្នាំ២០១៦ កិច្ចប្រជុំសាមញ្ញលើកទី៣១ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អ.ស.ប បាន​បើក​សម័យ​ពិភាក្សា ​ស្តីពី​ឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាស​ធាតុ​ទៅ លើសិទ្ធិ​របស់​មនុស្ស​ដែល​ត្រូវ​បាន​ទទួល​សុខភាព​និង​ស្មារតី​ក្នុង​កម្រិត​ល្អបំផុត។ ក្នុងនាមជាសមាជិកក្រុមជម្រុញការ​ពិភាក្សា​ អំពីទំនាក់ទំនងរវាង​បម្រែបម្រួល អាកាស​ធាតុ​ និងសិទ្ធិមនុស្ស ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធាន​ក្រុម​បេសកកម្មវៀតណាមអមអ.ស.បប្រចាំ​នៅក្រុងហ្សឺណែវ​ បានដឹកនាំសម័យ​ពិភាក្សា​នេះ។ ថ្លែងមតិនៅទីនេះ លោក Nguyen Trung Thanh បាន​សង្កត់​ធ្ងន់​ថា វៀតណាមស្ថិតក្នុងចំណោមប្រទេស​ងាយ​រងគ្រោះបំផុត ដោយបម្រែបម្រួល​អា កាសធាតុ​ដោយ​ផល​ប៉ះពាល់ អវិជ្ជមានជាច្រើនទៅលើសុខភាពរបស់មនុស្ស។ ក្នុងកាលៈ​ទេសៈនោះ វៀត​ណាម​សន្យា​ខំប្រឹង​ប្រែង​រួមបញ្ចូល​នូវ​ផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្ស ចូលក្នុងគោលនយោបាយជាតិ ក៏ដូច​ជារួមជាមួយ​ប្រទេសដទៃ​គោរពរាល់ការសន្យា នៃកិច្ចព្រមព្រៀងប៉ារីសស្តីពី បម្រែ​បម្រួល​អាកាស​ធាតុ​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ