09/08/2018 09:46 GMT+7 Email Print Like 0

វៀតណាមដាក់ចេញគោលដៅដើរបន្ទាន់នឹងបដិវត្តន៍ឧស្សាហកម្ម៤.០

វៀតណាមអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួននិងដាក់ចេញគោលដៅចាប់បន្ទាន់នឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ។

ប៉ុន្តែ យោងតាមរបាយការណ៍ស្តីពីកម្រិតត្រៀមខ្លួននាពេលអនាគត ដោយវេទិការសេដ្ឋកិច្ចពិភពលោកទើបប្រកាស​នោះគឺវៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលមិនទាន់ត្រៀមជាស្រេចសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ ខណៈដែលស្ថិតក្នុងចំណាត់ថ្នាក់ ៧០ ក្នុងចំណោម ១០០ ប្រទេស ត្រូវបានរៀបចំណាត់ថ្នាក់អំពីប្រភពធនធានមនុស្ស ក្នុងនោះ សន្ទស្សន៍ជំនាញត្រូវជាប់ចំណាត់ថ្នាក់ ៨១/១០០ ហើយសន្ទស្សន៍ចំកម្រិតឧត្តមសិក្សស្ថិតក្នុងចំណាត់ថ្នាក់ ៧៥/១០០ តែប៉ុណ្ណោះ ។ ដើម្បីដេញតាមបន្ទាន់នឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ នោះ  ការរៀបចំអំពីធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ត្រូវបានផ្តោតការ​យក​ចិត្តទុកដាក់ជាចម្បង។

លោក Nguyen Dinh Thang អនុប្រធានសមាគមព័ត៌មានវិទ្យាបានចាត់ទុកថា៖ “មានវិធីពីរយ៉ាងក្នុងការបណ្ដុះបណ្ដាល​មួយគឺតាមបែបប្រពៃណី នោះគឺត្រូវកែទម្រង់ប្រព័ន្ធបណ្តុះបណ្តាលផ្លូវការពោលគឺចាប់ពីវិទ្យាល័យរហូតដល់​មហាវិទ្យាល័យ។ ការបណ្តុះបណ្តាលទីពីរគឺបណ្តុះបណ្តាលបែបឆាប់រហ័ស ពោលគឺប្រសិនបើនៅប្រទេសវៀតណាមយើងមានអ្នកជំនាញនិងបណ្ឌិតលើវិស័យបច្ចេកវិទ្យាជាង ២០ នាក់ គឺមនុស្សម្នាក់នឹងជួយបណ្តុះបណ្តាលមនុស្ស ៥ នាក់ និងគុណវាឡើងមានន័យថា យើងនឹងមានក្រុមការងារមានគុណភាពសម្រាប់ជួយរដ្ឋាភិបាលជួយសហគ្រាស​​និងជួយដល់ប្រព័ន្ធទាំងមូលអភិក្រមនឹងឧស្សាហកម្ម៤.០”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ