09/10/2018 09:10 GMT+7 Email Print Like 0

វៀតណាមដណ្ដើមបានមេដាយមាសទី២នៅមហោស្រពកីឡាសម្រាប់ជនពិការអាស៊ី២០១៨

នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ កីឡាករលើកដុំដែកវៀតណាម Nguyen Binh An បានឈ្នះមេដាយមាសទី២ជូនក្រុមកីឡាវៀតណាមនៅក្នុងមហោស្រពកីឡា សម្រាប់ជនពិការអាស៊ីឆ្នាំ២០១៨ (Asian Para Games)។

កីឡាករលើកដុំដែកវៀតណាម Nguyen Binh An (នៅកណ្ដាល) (រូបថត៖ TTXVN)


មុននោះ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ កីឡាករហែលទឹក Nguyen Thanh Trung បានដណ្ដើមមេដាយមាសដំបូងជូនក្រុមកីឡាវៀតណាមក្នុងវិញ្ញាសា ១០០ម៉ែត្រហែលកង្កែបផ្នែកបុរស។

គិតដល់វេលាម៉ោង៣រសៀលថ្ងៃទី៨ ខែតុលា ក្រុមកីឡាវៀតណាមដណ្ដើមបានមេដាយមាស ២ គ្រឿងនិងមេដាយសំរិទ្ធ ១ គ្រឿង ឈរលំដាប់ទី៨នៅលើ តារាងរៀបចំណាត់មេដាយ។ ចូលរួមមហោស្រព Asian Para Games ២០១៨ លើកនេះ ក្រុមកីឡាវៀតណាមរួមមានកីឡាករកីឡាការិនីទាំង៥៤នាក់ដាក់ចេញគោលដៅគឺដណ្ដើមបានមេដាយមាសយ៉ាងហោចណាស់ចំនួន ៤ គ្រឿង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ